ផ្ទៃខាងមុខៈ |
ផ្នែកកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពិមុខ នៃ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ដែលផ្ទៃខាងក្រោយត្រូវបានតែងលម្អដោយក្បាច់ចម្លាក់ជាប្រពៃណីក្នុងព្រះបរមរាជវាំង។
ខាងឆ្វេងមានលេខ “២០០០” នៅពីលើ ព្រមទាំងហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា ខិតមកក្រោមមានរូបចម្លាក់នាគក្បាល៧ នៅប្រាសាទអង្គរវត្ត មានលេខមាលាបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅ ព្រមជាមួយអក្សរ “ពីរពាន់រៀល”
នៅខាងក្រោម និងមានអក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់”។
ផ្នែកខាងស្តាំ ខាងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ខិតមកក្រោមមានលេខមាលាបោះពុម្ភដោយទឹកខ្មៅពណ៌ក្រហមនៅពីក្រោមនោះមានលេខ “២០០០” និង “2000” នៅគែមខាងក្រោម។
នៅគែមខាងស្ដាំងនៃក្រដាស់ប្រាក់ មានរូបភាពព្រះអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះឃើញមានលេខ “2000”។
ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ហានៃព្រះរាជាណាចក្រកម្ពុជា និងមានលេខ “2000” ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរនៅពីក្រោម។ នៅជ្រុងខាងក្រោមមានគំនូសបន្ទាត់សម្រាប់ផ្ទៀងផ្ទាត់ និងនិមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក។
|