ពណ៌ចម្បងៈ
|
ពណ៌ប្រផេះ និងពណ៌ទឹកក្រូច |
|
ផ្ទៃខាងមុខៈ |
ផ្នែកកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពិមុខ នៃ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី កាលពីព្រះអង្គនៅវ័យក្មេង
ខាងឆ្វេងមានលេខ “២០០” នៅលើគេ បន្ទាប់មក គឺជាហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា ព្រមទាំងរូបក្បាច់លំអ និងនៅពីក្រោមនោះមានលេខ-មាលាបោះពុម្ពដោយទឹខ្មៅពណ៌ខ្មៅ រូបចម្លាក់នាគក្បាល៥
និងអក្សរ “ពីររយរៀល” ព្រមទាំងអក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោមនោះ។
ផ្នែកខាងស្តាំ ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” និងជ្រុងក្រោមមានលេខ “២០០” ព្រមជាមួយលេខ “200” នៅពីក្រោមនោះ។
ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ហានៃព្រះរាជាណាចក្រកម្ពុជា និងមានលេខ “200” ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរព្រមទាំងរូបភាពបោះពម្ពកាត់ទទឺងក្រដាស់ប្រាក់ពីលើដល់ក្រោម។
នៅជ្រុងខាងក្រោមមានគំនូសបន្ទាត់ខ្លីៗជាច្រើនបង្កើតឡើងដោយលេខ “២០០” ដ៏តូចល្អិត។
|
|
ផ្ទៃខាងខ្នងៈ |
ផ្នែកកណ្តាល រូបភាពត្រូវបានរំលេចឡើងគឺជាព្រះពន្លា ចន្ទឆាយា និងមានអក្សរ “ពីររយរៀល” នៅពីក្រោមនោះ។
ផ្នែកខាងស្តាំ ជ្រុងលើមានលេខ “200” បោះពុម្ពតាមបន្ទាត់បញ្ឈរ ចំកណ្តាលមានរូបសំណាកព្រះបាទ ស៊ីសុវត្ថិ និងនៅជ្រុងក្រោមមានលេខ “២០០”។
ផ្នែកខាងឆ្វេង ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” អក្សរ “NATIONAL BANK OF CAMBODIA” និងលេខ “2022” នៅកណ្តាលមានរូបភាពព្រាលៗ ជារូបដំរីក្បាលបី ព្រមទាំងក្បាច់លំអពណ៌ប្រាក់ផ្គុំឡើងដោយលេខ “២០០”។
|