ពណ៌ផ្ទៃៈ
|
ពណ៌បៃតងខ្ចី និងពណ៌ប្រផេះ |
|
ផ្ទៃខាងមុខៈ |
ផ្នែកកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍មើលពីមុខបញ្ឆិតចំហៀង ខាងឆ្វេងនៃអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ខាងឆ្វេងមានលេខ “១០០០០០”
នៅពីលើគេ បន្ទាប់មកគឺជាហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា ព្រមទាំងរូបភាពព្រះសង្ហារ នៃព្រះរាជាណាចក្រកម្ពុជា និងនៅខាងក្រោមមានលេខ-មាលាដែលបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅ រូបចម្លាក់នាគក្បាល ៩ និង អក្សរ “មួយសែនរៀល” ព្រមទាំងអក្សរ
“អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោមនោះ។
ផ្នែកខាងស្តាំ ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ព្រមទាំងលេខ-មាលាដែលត្រូវបានបោះពុម្ព ដោយទឹកខ្មៅពណ៌ក្រហមនៅពីក្រោមនោះ និងជ្រុងខាងក្រោមមានលេខ “១០០០០០” និង “100000” នៅបន្ទាប់គ្នា។
ផ្នែកខាងឆ្វេង មានលេខ “100000” ព្រាលៗដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមទាំងមាននិមិត្តសញ្ញាពិសេសសម្រាប់ជនពិការភ្នែកនៅពីក្រោមនោះ និងនៅកៀនខាងឆ្វេងមានបន្ទះ Hologram ទំហំ ១០ ស.ម
កាត់ទទឹងក្រដាសប្រាក់ពីលើដល់ក្រោម។
|
|
ផ្ទៃខាងខ្នងៈ |
ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍នៃអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំង
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង មានអក្សរ “មួយសែនរៀល” នៅពីក្រោយនោះ។
ផ្នែកខាងស្តាំ មានរូបភាពស្តេចគ្រុឌឈរសម្តែងឬទ្ធិ ដែលយកគំរូតាមរូបចម្លាក់ថ្ម នៅប្រាសាទព្រះខ័ន ក្នុងខេត្តសៀមរាប និងមានលេខ “១០០០០០” នៅពីក្រោមនោះ ព្រមទាំងលេខ “100000” ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ នៅកៀនខាងស្តាំ។
ផ្នែកខាងឆ្វេង ខាងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” និង “NATIONAL BANK OF CAMBODIA” នៅបន្ទាប់គ្នាព្រមទាំងលេខ “2012” នៅពីក្រោមនោះ និងនៅជ្រុងខាងក្រោមមានលេខ “១០០០០០”។
|