ផ្ទៃខាងមុខៈ |
ផ្នែកកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍នៃព្រះបរមរតនកោដ្ឋមើលពីមុខបញ្ឆិតចំហៀងខាងឆ្វេង និងមានចារឹកអក្សរ “ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ (ព.ស ២៤៦៦ - ព.ស ២៥៥៦)” នៅពីក្រោម
រីឯខាងឆ្វេងមានលេខ “១០០០” នៅពីលើគេ បន្ទាប់មកគឺជាហត្ថលេខារបស់ទេសាភិបាលនិងអគ្គបេឡា ព្រមទាំងរូបភាពព្រះសង្ហារនៃ ព្រះរាជាណាចក្រកម្ពុជា នៅខាងក្រោមមានលេខ-មាលា បោះពុម្ពដោយទឹកខ្មៅ ពណ៌ខ្មៅ រូបចម្លាក់នាគក្បាល ៧ និងអក្សរ
“មួយពាន់រៀល” ព្រមទាំងអក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោមនោះ។
ផ្នែកខាងស្តាំ ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ព្រមទាំងលេខ-មាលាដែលត្រូវបានបោះពុម្ពដោយទឹកខ្មៅពណ៌ក្រហមនៅពីក្រោមនោះ និងជ្រុងក្រោមមានលេខ ”១០០០” ព្រមទាំងលេខ “1000” នៅពីក្រោមនោះ។
ផ្នែកខាងឆ្វេង មានលេខ “1000” ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមទាំងរូបភាពព្រាលៗនៃក្បាច់លំអ ក្លាយពីក្បាច់អង្គរក្នុងទម្រង់ផ្កាច័នដែលមានបណ្តូលធំ ត្រូវបានបោះពុម្ពកាត់ទទឹងក្រដាសប្រាក់
និងជ្រុងក្រោមមានគំនូសបន្ទាត់ខ្លីៗជាច្រើនដែលត្រូវបានផ្គុំឡើងដោយលេខ “១០០០” ដ៏តូចល្អិត។
|