ផ្ទៃខាងមុខៈ |
ផ្នែកកណ្តាល
ខាងស្តាំត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍មើលពីមុខ បញ្ឆិតចំហៀងខាងឆ្វេងនៃអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ខាងឆ្វេងមានលេខ “៥០០០០” នៅពីលើគេ បន្ទាប់មកគឺជាហត្ថលេខារបស់ទេសាភិបាលនិងអគ្គបេឡា ព្រមទាំង
រូបជើងពានទ្រព្រះខ័នព័ទ្ធជុំវិញ ដោយកម្រងផ្កានិងក្បាច់ភ្ញីទេស និងនៅខាងក្រោមមានលេខ-មាលា ដែលបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅ រូបចម្លាក់នាគក្បាល៧ ដែលយកគំរូតាមរូបចម្លាក់ថ្មនៅប្រាសាទបាលីលេយ្យជិតអង្គរធំ និងអក្សរ “ប្រាំម៉ឺនរៀល”
ព្រមទាំងអក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោមនោះ និងមានខ្សែសុវត្ថិភាពទំហំ ១,២ មម កាត់ទទឹងក្រដាសប្រាក់ពីលើដល់ក្រោម ។
ផ្នែកខាងស្តាំ
ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ព្រមទាំងមានលេខ-មាលា ដែលត្រូវបានបោះពុម្ពដោយទឹកខ្មៅពណ៌ក្រហមនៅពីក្រោមនោះ និងជ្រុងខាងក្រោមមានលេខ “៥០០០០” និង “50000” នៅបន្តបន្ទាប់គ្នា ។
ផ្នែកខាងឆ្វេង
មានលេខ “50000” ព្រាលៗ ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមទាំងមាននិមិត្តសញ្ញាពិសេសសម្រាប់ជនពិការភ្នែកនៅពីក្រោមនោះ និងនៅកៀនខាងឆ្វេងមាន Hologram ទំហំ ១០ មម ប្រកបដោយបច្ចេកវិទ្យាទំនើបនិងស្តង់ដារកម្រិតខ្ពស់
កាត់ទទឹងក្រដាសប្រាក់ ពីលើដល់ក្រោម ។
|