ផ្ទៃខាងមុខៈ |
ផ្នែកកណ្តាល
ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍នៃ ព្រះបរមរតនកោដ្ឋ ព្រះនរោត្តម សីហនុវរ្ម័ន កាលពីព្រះអង្គនៅកំពុងបំពេញព្រះរាជបូជនីយកិច្ច ដឹងនាំចលនាតស៊ូទាមទារឯករាជ្យជាតិពីពួកអាណានិគមនិយមបារាំងសេស ខាងឆ្វេងមានលេខ “៥០០០”
នៅពីលើគេ បន្ទាប់មកគឺជាហត្ថលេខារបស់ទេសាភិបាលនិងអគ្គបេឡា ព្រមទាំងរូបភាពតែងលំអយកតាមក្បាច់ហោងជាងនៃអគារតុលាការកំពូល និងនៅពីក្រោមនោះមានលេខ-មាលាបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅ រូបចម្លាក់នាគក្បាល ៥ នៅវិមានឯករាជ្យ និងអក្សរ
“ប្រាំពាន់រៀល” ព្រមទាំងអក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោមនោះ។
ផ្នែកខាងស្តាំ
ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ព្រមទាំងលេខ-មាលាបោះពុម្ព ដោយទឹកខ្មៅពណ៌ក្រហម នៅកណ្តាលមានរូបភាពអង្គដៅចំណាំខាងមុខ ដែលមើលធ្លុះឃើញលេខ “5000” និងជ្រុងក្រោមមានលេខ “៥០០០” ព្រមជាមួយលេខ “5000” នៅពីក្រោមនោះ។
ផ្នែកខាងឆ្វេង
មានលេខ “5000” ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមទាំងរូបភាពតែងលំអរពណ៌ប្រាក់យកលំនាំតាមក្បាច់ចម្លាក់នៅប្រាសាទបន្ទាយស្រី បោះពុម្ពកាត់ទទឹងក្រដាសប្រាក់ពីលើដល់ក្រោម
និងជ្រុងក្រោមមាននិមិត្តសញ្ញាសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក ព្រមទាំងមានគំនូសបន្ទាត់ខ្លីៗជាច្រើនបង្កើតឡើងដោយលេខ “៥០០០”ដ៏តូចល្អិត។
|