ពណ៌ផ្ទៃៈ |
មានពណ៌ចម្បងគឺ៖ ពណ៌ត្នោត ពណ៌ទឹកក្រូច និងពណ៌ផ្កាឈូក។ |
|
ផ្ទៃខាងមុខៈ |
នៅផ្នែកកណ្តាលធនប័ត្រ
មានព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះវររាជមាតា ដែលផ្ទៃខាងក្រោយត្រូវបានតែងលំអដោយក្បាច់ចម្លាក់ជាប្រពៃណី មានអក្សរ “ពីរសែនរៀល” នៅខាងក្រោម។ ខាងឆ្វេងមានលេខ “២០០០០០” នៅពីលើ ព្រមទាំងហត្ថលេខារបស់ អគ្គទេសាភិបាលកិត្តិយស អគ្គទេសាភិបាល និងអគ្គបេឡា ខិតមកក្រោម និងមានរូបចម្លាក់នាគមួយគូ នៅប្រាសាទបន្ទាយសំរ៉ែ ក្នុងខេត្តសៀមរាប។
នៅផ្នែកខាងស្តាំធនប័ត្រ
ខាងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ខិតមកក្រោមមានលេខមាលាបោះពុម្ពដោយទឹកខ្មៅពណ៌ក្រហម និងនៅពីក្រោមនោះមានលេខ “២០០០០០” និង “200000” និងមានអក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោម ។ នៅគែមខាងស្តាំនៃក្រដាសប្រាក់ មានរូមភាពអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះឃើញមានលេខ “200000” ។
នៅផ្នែកខាងឆ្វេងធនប័ត្រ
ខាងលើមានរូបព្រះសង្ហារ នៃព្រះរាជាណាចក្រកម្ពុជា និងមានលេខ “200000” ព្រាលៗ បោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមជាមួយបន្ទះហូឡូក្រាមទំហំ ១០ មម កាត់ទទឹងផ្ទៃក្រដាសប្រាក់ពីលើដល់ក្រោម។ នៅជ្រុងខាងក្រោមមានគំនូសបន្ទាត់ សម្រាប់ផ្ទៀងផ្ទាត់ និងនិមិត្តសញ្ញាពិសេស សម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក។
|
|
ផ្ទៃខាងខ្នងៈ |
នៅផ្នែកកណ្តាលធនប័ត្រ
មានព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីទ្រង់គ្រឿងព្រះមហាក្សត្រ និងមានអក្សរ “ពីរសែនរៀល” នៅពីក្រោម និងអក្សរ “ Congratulations on the 20th Anniversary of the Coronation of His Majesty Preah Bat Samdech Preah Boromneath NORODOM SIHAMONY (29 October 2004 - 29 October 2024)” នៅគែមក្រដាសប្រាក់។
នៅផ្នែកខាងស្តាំធនប័ត្រ
មានរូបប្រាសាទព្រហ្មបាយ័ន នៅខេត្តសៀមរាប និងមានលេខ “២០០០០០” នៅផ្នែកខាងក្រោម ព្រមជាមួយខ្សែសុវត្ថិភាពទំហំ ៣ មម នៅផ្នែកខាងឆ្វេង។ នៅជ្រុងលើខាងស្តាមានលេខ “200000” បោះពុម្ពតាមបន្ទាត់បញ្ឈរ។
នៅផ្នែកខាងឆ្វេងធនប័ត្រ
ខាងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” និងអក្សរ “NATIONAL BANK OF CAMBODIA” ខិតមកក្រោមមានចារឹកអក្សរ “អបអរសាទរខួប ២០ឆ្នាំ នៃការគ្រងរាជសម្បត្តិ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី (២៩ តុលា ២០០៤-២៩ តុលា ២០២៤)” ព្រមទាំងលេខ “២០២៤” នៅពីក្រោមនោះ។ នៅគែមខាងឆ្វេងនៃក្រដាសប្រាក់មានរូបអង្គដៅចំណាំ បោះពុម្ពតាមបន្ទាត់បញ្ឈរ ដែលឆ្លុះឃើញលេខ“200000” ។
|