ព័ត៌មាន
​អនុក្រឹត្យ​ និង​ប្រកាស​ស្តី​ពី​ ការ​ចេញផ្សាយ​ធនប័ត្រ​ ប្រភេទ​ ១០០០០​ រៀល​គំរូ​ថ្មី​
០៧ ឧសភា ២០១៥

ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ ​ព្រះករុណា​ព្រះបាទ​ សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ ចាប់ពី​ថ្ងៃ​ទី​១៣​ ដល់​ថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០១៥​ រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ចេញផ្សាយ​ធ្វើ​ចរាចរ​និង​ប្រើប្រាស់​ ក្នុង​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នូវ​ធនបត្រ​ប្រភេទ​ ១០០០០​រៀល​គំរូ​ថ្មី​។​