នាយកដ្ឋានគោលនយោបាយបទប្បញ្ញត្តិនិងវាយតម្លៃហានិភ័យ
នាយកដ្ឋានគោលនយោបាយបទប្បញ្ញត្ដិនិងវាយតម្លៃហានិភ័យ មានភារកិច្ចចម្បងៗ ដូចជា៖ (១) រៀបចំ ពិគ្រោះ និងផ្ដល់យោបល់លើការអនុវត្ដបទប្បញ្ញត្ដិ (២) សិក្សានិងផ្ដល់ព័ត៌មានលើសំណើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតប្រកបអាជីវកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្សេងទៀតដែលស្ថិតក្រោមអាណាព្យាលបាលរបស់ធនាគារជាតិនៃកម្ពុជា (៣) សិក្សាលើសំណើសុំព្យួរ ឬដកហូតអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតប្រកបអាជីវកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្សេងទៀត (៤) ចូលរួមពិនិត្យឡើងវិញ តាមដាន និងវិភាគលើហានិភ័យតាមឯកទេសកម្ម និងចូលរួមចុះត្រួតពិនិត្យដល់ទីកន្លែង (៥) រៀបចំវគ្គបណ្ដុះបណ្ដាលជំនាញត្រួតពិនិត្យដល់មន្ត្រីបុគ្គលិក និង (៦) បំពេញការងាររដ្ឋបាលរបស់អគ្គនាយកដ្ឋានត្រួតពិនិត្យ។