គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុជាគណៈកម្មាធិការគោលនយោបាយកម្រិតខ្ពស់របស់ធនាគារជាតិនៃកម្ពុជា ដែលត្រូវបានបង្កើតឡើងដើម្បីវាយតម្លៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធ្វើសេចក្តីសម្រេចចិត្តលើគោលនយោបាយរូបិយវត្ថុ ក្នុងគោលបំណងរក្សាស្ថិរភាពថ្លៃ ។ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុជួបប្រជុំរៀងរាល់២ខែម្ដង ពោលគឺ ៦ដងក្នុងមួយឆ្នាំ ។ មុនកិច្ចប្រជុំចាប់ផ្តើម ក្រុមលេខាធិការដ្ឋាន រួមមានអ្នកសេដ្ឋកិច្ច និងមន្រ្តីបុគ្គលិកផ្សេងទៀតពីនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ចនិងសហប្រតិបត្តិការអន្តរជាតិ និងនាយកដ្ឋានស្ថិតិ នឹងរៀបចំរបាយការណ៍វិភាគលំអិតសម្រាប់គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ ។ យោងតាមរបាយការណ៍នេះ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុនឹងពិភាក្សា និងវាយតម្លៃទិដ្ឋភាពផ្សេងគ្នានៃសេដ្ឋកិច្ច ដោយផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុគន្លឹះៗ គិតចាប់ពីកិច្ចប្រជុំចុងក្រោយ ។ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុនឹងប្រមូលផ្តុំការវិភាគនេះ គួបផ្សំនឹងការវិនិច្ឆ័យ និងការព្យាករណ៍ពីអ្វីដែលនឹងអាចកើតមានក្នុងសេដ្ឋកិច្ច និងថ្លៃក្នុងអំឡុងពេលខាងមុខ រួចធ្វើការសម្រេចចិត្តលើជម្រើសនយោបាយរូបិយវត្ថុ ដើម្បីធានាស្ថិរភាពថ្លៃរយៈពេលវែង ។
សមាជិកគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ
លោកជំទាវ ជា សិរី | ទេសាភិបាល | ប្រធាន |
ឯកឧត្តម ស៊ុំ សន្និសិទ្ធ | ទេសាភិបាលរង | សមាជិក |
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ | ទេសាភិបាលរង | សមាជិក |
ឯកឧត្តម អ៊ូ ចាន់តារា | អគ្គបេឡា | សមាជិក |
ឯកឧត្តម គ្រុយ វាសនា | អគ្គលេខាធិការ | សមាជិក |
ឯកឧត្តម គីមទី កោមលី | អគ្គនាយកប្រតិបត្តិការ | សមាជិក |
ឯកឧត្តម គិត សុវណ្ណារិទ្ធ | អគ្គនាយកត្រួតពិនិត្យ | សមាជិក |
លោក ឃូ វុឍ្ឍី | អគ្គនាយកគោលនយោបាយ និងសហប្រតិបត្តិការអន្តរជាតិ | សមាជិកអចិន្រ្តៃយ៍ |
លោក ហេង បូមករា | អគ្គនាយករងត្រួតពិនិត្យទី១ | សមាជិក |