នាយកដ្ឋានត្រួតពិនិត្យ ២
នាយកដ្ឋានត្រួតពិនិត្យ ២ មានភារកិច្ចចម្បងៗ ដូចជា៖ (១) ត្រួតពិនិត្យលើឯកសារ និងដល់ទីកន្លែង ដោយផ្អែកលើហានិភ័យ និងទស្សនៈអនាគត ចំពោះធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (មិនទទួលប្រាក់បញ្ញើ) ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ការិយាល័យតំណាង គ្រឹះស្ថានឥណទានជនបទ និងអាជីវកម្មប្ដូរប្រាក់ (២) វិភាគ វាយតម្លៃ និងតាមដានជាប្រចាំលើប្រតិបត្តិការនិងរបាយការណ៍ហិរញ្ញវត្ថុប្រចាំគ្រា ដើម្បីធានាការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន (៣) សិក្សាសំណើសុំនានារបស់គ្រឹះស្ថានធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (មិនទទួលប្រាក់បញ្ញើ) ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ការិយាល័យតំណាង គ្រឹះស្ថានឥណទានជនបទ និងអាជីវកម្មប្ដូរប្រាក់ (៤) សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរត្រួតពិនិត្យក្នុង និងក្រៅប្រទេសសម្រាប់ការងារត្រួតពិនិត្យ និង (៥) សហការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យជាមួយអង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ។