នាយកដ្ឋានគ្រប់គ្រងទិន្នន័យនិងវិភាគម៉ាក្រូ
នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ​និង​វិភាគ​ម៉ា​ក្រូ​ មាន​ភារកិច្ច​ចម្បងៗ​ដូច​ជា​៖​ (១)​ ប្រមូល​ និង​គ្រប់គ្រង​ទិន្នន័យ​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ និង​គ្រឹះស្ថាន​ដទៃ​ទៀត​ ដែល​ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ (២)​ វិភាគ​ស្ថានភាព​ប្រព័ន្ធ​ធនាគារ​ រៀបចំ​របាយការណ៍​វិភាគ​ម៉ា​ក្រូ​ និង​តាមដាន​កា​រវិ​វ​ឌ្ឍ​ទីផ្សារ​និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ (៣)​ អនុវត្ត​ការងារ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ និង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ (៤)​ ត្រួតពិនិត្យ​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​ (៥)​ ត្រួតពិនិត្យ​ការ​អនុវត្ត​ទីផ្សារ​និង​កិច្ច​គាំពារ​អតិថិជន​ក្នុង​ប្រព័ន្ធ​ធនាគារ​ និង​ (៦)​ ផ្តល់​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជាតិ​ វិស័យ​ឯកជន​ ដៃគូ​អភិវឌ្ឍន៍​នានា​ និង​អន្ដរជាតិ​ក្នុង​ក្របខ័ណ្ឌ​ត្រួតពិនិត្យ​។​