-
ឯករាជ្យភាពនិងការបង្កើតឡើងវិញ (១៩៥៤-១៩៦៤)
ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងនៅខែធ្នូ
ឆ្នាំ១៩៥៤
បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីអានិគមនិយមបារាំង
និងបន្ទាប់ពីវិទ្យាស្ថានបោះប្រាក់ឥណ្ឌូចិនត្រូវបានបិទទ្វារ។
-
មុនទទួលបានឯករាជ្យ
វិទ្យាស្ថានបោះប្រាក់ដែលទីតាំងនៅប្រទេសកម្ពុជា
បានបោះពុម្ព
រូបិយវត្ថុរួមគ្នាសម្រាប់បីប្រទេសនៅឥណ្ឌូចិនគឺ
ប្រទេសកម្ពុជា ប្រទេសឡាវ និងវៀតណាម ។
-
បន្ទាប់ពីទទួលបានឯករាជ្យ
ធនាគារជាតិនៃកម្ពុជាបានបោះផ្សាយរូបិយវត្ថុជាតិ
(ប្រាក់រៀល)
ដើម្បីបំពេញអធិបតេយ្យភាពក្នុងការរក្សាស្ថិរភាពរូបិយវត្ថុ
និងជួយកសាងអត្តសញ្ញាណជាតិ ។ ក្នុងពេលនោះដែរ
ប្រព័ន្ធធនាគារក្នុងស្រុកត្រូវបានកសាងឡើងវិញ
ដែលមានទាំងធនាគារ រដ្ឋ
និងឯកជនធ្វើប្រតិបត្តិការរួមគ្នា ។
-
ក្នុងសម័យសង្គមរាស្រ្តនិយមនាទសវត្សឆ្នាំ១៩៦០
ក្រោមការដឹកនាំរបស់ព្រះបាទ នរោត្តមសីហនុ
ព្រះរាជាណាចក្រកម្ពុជាមានការអភិវឌ្ឍន៍រីកចំរើនទូទាំងផ្ទៃប្រទេស
។ នៅឆ្នាំ១៩៦៤ ប្រព័ន្ធធនាគារត្រូវបានធ្វើកំណែទម្រង់
ដើម្បីឲ្យត្រូវតាមតម្រូវការសេដ្ឋកិច្ច
និងការអភិវឌ្ឍនាសម័យនោះ
ដោយបានប្រែក្លាយធនាគារជាតិនៃកម្ពុជាពីទម្រង់ស្ថាប័នពាក់
កណ្តាលស្វ័យត
ទៅជាធនាគាររដ្ឋក្រោមទម្រង់ជាស្ថាប័នសាធារណៈ
ដែលមានលក្ខណៈ ឧស្សាហកម្ម និងពាណិជ្ជកម្ម ។
ទន្ទឹមនឹងនេះដែរ ធនាគារសាធារណៈ និងឯកជនជាច្រើន
ត្រូវបានបិទ
ហើយរាជរដ្ឋាភិបាលបានកសាងធនាគារដែលគ្រប់គ្រងដោយរដ្ឋមួយចំនួនដូចជា
ធនាគារឥណទានសម្រាប់ការអភិវឌ្ឍន៍
និងធនាគារកសិកម្មជនបទ។
-
របបខ្មែរក្រហម (១៩៧៥-១៩៧៩)
នាថ្ងៃ១៧ ខែមេសាឆ្នាំ១៩៧៥
នៅពេលដែលរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)
កាន់អំណាច ធនាគារជាតិនៃកម្ពុជាត្រូវបានបិទទ្វារ
អគារស្នាក់ការត្រូវបានកម្ទេច រូបិយវត្ថុ
ជាតិត្រូវបានឈប់ប្រើប្រាស់
ហើយប្រព័ន្ធធនាគារត្រូវបានលុបបំបាត់ចោលទាំងស្រុង ។
នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩
របបខ្មែរក្រហមត្រូវបានគេផ្តួលរំលំ
ហើយធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងវិញ
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩
ក្នុងនាមជាធនាគារកណ្តាលរបស់ប្រទេស
និងត្រូវបានប្តូរឈ្មោះជា “ធនាគារជាតិនៃប្រជាជន
កម្ពុជា” ដោយក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ។
ទោះជាយ៉ាងនេះក្តី ការកសាងធនាគារ
ជាតិនៃកម្ពុជានិងប្រទេសជាតិបន្ទាប់ពីសង្រ្គាមទើបនឹងបញ្ចប់ភ្លាមនេះ
គឺមានការលំបាកយ៉ាង ខ្លាំង ។
ជាមួយនឹងការខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ
ដើម្បីកសាងប្រព័ន្ធធនាគារជាថ្មី
ឡើងវិញដោយផ្តើមចេញពីចំនុចសូន្យ ឯកឧត្តម ជា ចាន់តូ
ទេសរដ្ឋមន្រ្តីនិងជាអភិបាល ធនាគារជាតិនៃកម្ពុជា
និងជាអ្នកផ្តួចផ្តើមម្នាក់ក្នុងចំណោមអ្នកផ្តួចផ្តើមកសាងធនាគារជាតិនៃ
កម្ពុជាដទៃទៀត) ព្រមទាំងបុគ្គលិកមួយចំនួនតូច
ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម
បានប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការកសាងធនាគារជាតិនៃកម្ពុជាឡើងវិញ
។
-
របបខ្មែរក្រហមបានបន្សល់ទុកនូវបញ្ហាប្រឈមជាច្រើន ។
ដោយសារបញ្ញវ័ន្តជាច្រើន រូប
ត្រូវបានសម្លាប់ដោយពួកខ្មែរក្រហម
និងខ្លះទៀតបានភៀសខ្លួនចេញពីប្រទេស បន្ទាប់
ពីសង្រ្គាម ចំនួនអ្នកចេះដឹង អ្នកជំនាញ
និងអ្នកមានបទពិសោធន៍មានចំនួនតិចតួច ។ អ្នកនៅ
រស់រានមានជីវិតនិងមានសមត្ថភាពមួយចំនួន
ដែលនៅសេសសល់ក្នុងប្រទេសមានការភ័យ
ខ្លាចក្នុងការធ្វើការ
ដោយសារពួកគេមានគិតថារបបខ្មែរក្រហមអាចនឹងវិលត្រឡប់មកវិញ។
លើសពីនេះទៀត
គឺមានកង្វះយ៉ាងធ្ងន់ធ្ងរនៃធនធានហិរញ្ញវត្ថុ ។
ក្នុងពេលដែលសេដ្ឋកិច្ចនៅទន់ខ្សោយនៅឡើយ
ហើយការផ្គត់ផ្គង់សាច់ប្រាក់ស្ទើរតែ
មិនមានសោះដោយសារតែគោលនយោបាយរបស់ខ្មែរក្រហម
សកម្មភាពសេដ្ឋកិច្ចនៅតែត្រូវ
បានធ្វើឡើងជាលក្ខណៈដោះដូរទំនិញនិងទំនិញ
ចំណែកប្រាក់ខែមន្ត្រីរាជការស៊ីវិលត្រូវបាន
ទូទាត់ដោយប្រើអង្ករ ត្រី ប្រេង ជាដើម ។
រហូតដល់ថ្ងៃទី២០ ខែមិនា ឆ្នាំ១៩៨០ ធនាគារ
នៃប្រជាជនកម្ពុជាបានបោះផ្សាយប្រាក់រៀលឡើងវិញ
ដើម្បីសម្រួលដល់ការដោះដូរទំនិញ
និងការទូទាត់ប្រាក់បៀរវត្សមន្រ្តីរាជការស៊ីវិល ។
បើទោះបីជាជួបប្រទះបញ្ហាប្រឈមទាំងនេះ
ជារៀងរាល់ថ្ងៃខែឆ្នាំក៏ដោយ
ក៏មន្រ្តី-បុគ្គលិកធនាគារជាតិនៃកម្ពុជានៅតែបន្តពុះពារឆ្ពោះទៅ
មុខជានិច្ច
ក្នុងការកសាងធនាគារជាតិឡើងវិញបន្តិចម្តងៗ។
-
ការកសាងធនាគារជាតិនៃកម្ពុជាឡើងវិញ (១៩៧៩-១៩៩៣)
ក្នុងអំឡុងទសវត្សឆ្នាំ១៩៨០
ធនាគារនៃប្រជាជនកម្ពុជាមានតួនាទីចម្បងៗបីគឺ ជា
អាជ្ញាធររូបិយវត្ថុ ជារតនាគារជាតិ
និងជាអ្នកផ្តល់សេវាកម្មធនាគារ ដែលរួមមាន សេវា ឥណទាន
សេវាទទួលប្រាក់បញ្ញើ និងសេវាទូទាត់ ។
ចាប់តាំងពីអគារស្នាក់ការធនាគារជាតិ
នៃកម្ពុជាត្រូវបានកំទេចដោយខ្មែរក្រហម
ស្នាក់ការកណ្តាលបណ្តោះអាសន្នរបស់ធនាគារ
ត្រូវបានបើកនៅជាន់លើនៃធនាគារខ្មែរពាណិជ្ជ ។
ធនាគារប្រជាជននៃកម្ពុជា បានបង្កើត
រចនាសម្ព័ន្ធដឹកនាំ
ក៏ដូចជាសកម្មភាពប្រតិបត្តិការជាច្រើនទៀត
និងបានពង្រីកបណ្តាញ សាខារបស់ខ្លួនដល់ ២៤
ខេត្ត-ក្រុងទូទាំងប្រទស ។ ចាប់តាំងពីឆ្នាំ១៩៨៩ មក
ប្រព័ន្ធធនាគារ បានធ្វើកំណែទម្រង់បន្តិចម្តងៗ
តាមរយៈការផ្លាស់ប្តូរធនាគារខេត្ត-ក្រុងចំនួន២០ ទៅជា
ធនាគារឯកទេសខេត្ត-ក្រុង
ហើយធ្វើប្រតិបត្តិការជាមួយនឹងស្វ័យភាពហិរញ្ញវត្ថុនិងសេដ្ឋកិច្ច
នៅក្នុងដែនដីរបស់ពួកគេ ។
ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ
ធនាគារនៃប្រជាជនកម្ពុជាបាន
ត្រួតពិនិត្យលើដំណើរការរបស់ធនាគារពាណិជ្ជទាំងនោះ ។
អគារស្នាក់ការធនាគារជាតិនៃ
កម្ពុជាត្រូវបានកសាងឡើងវិញនៅឆ្នាំ ១៩៩០ ។
-
នៅឆ្នាំ១៩៩១ ធនាគារពាណិជ្ជដំបូងគេ
(ធនាគារពាណិជ្ជកម្ពុជា“CCB”) ត្រូវបានបង្កើត
ឡើងក្រោមទម្រង់ជាធនាគារវិនិយោគរួមគ្នារបស់រដ្ឋ
ដើម្បីទាក់ទាញវិនិយោគិន និងបម្រើឲ្យ
សកម្មភាពអាជ្ញាធរអ៊ុនតាក់ប្រចាំនៅកម្ពុជា ។
សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣
តុលាឆ្នាំ១៩៩១ បានផ្លាស់ប្តូររបបសេដ្ឋកិច្ចកម្ពុជា
ពីសេដ្ឋកិច្ចផែនការមកជាសេដ្ឋកិច្ចទីផ្សារសេរី ។
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៩២
រដ្ឋសភាជាតិបានអនុម័តច្បាប់ស្តីពីការប្តូរឈ្មោះ
និងកាតព្វកិច្ចរបស់ធនាគារជាតិនៃកម្ពុជាពី “
ធនាគារនៃប្រជាជនកម្ពុជា” មកជា “ធនាគារ
ជាតិនៃកម្ពុជា” វិញ
ដែលត្រូវបានប្រកាសឱ្យប្រើដោយក្រុមប្រឹក្សារដ្ឋនាថ្ងៃទី០៨
ខែមិនា ឆ្នាំ១៩៩២។ ធនាគារជាតិនៃកម្ពុជា
បានចងក្រងនិងរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យ
ហិរញ្ញវត្ថុ ឆ្នាំ២០០១-២០១០ ។ ឯកសារនេះ
មានមុខងារជាមូលដ្ឋានគ្រឹះសម្រាប់យុទ្ធសាស្រ្ត
អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ
ដើម្បីបង្កើនទំនុកចិត្តរបស់សាធារណជនចំពោះប្រព័ន្ធធនាគារ
និងវិធីសាស្ត្រដែលកម្ពុជាអាចធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសកល
។ ក្នុងនាមជា ធនាគារកណ្តាលរបស់ជាតិ
ធនាគារជាតិនៃកម្ពុជាធ្វើការកែលម្អអគារស្នាក់ការ
នៅឆ្នាំ២០០៣ ដើម្បីលើកមុខមាត់
និងកិត្យានុភាពរបស់ខ្លួន ។
ប្រព័ន្ធធនាគារនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សំគាល់
ចាប់តាំងពីពាក់កណ្តាល ទសវត្សឆ្នាំ១៩៩០
នៅពេលដែលច្បាប់ស្តីពីការរៀបចំ
និងការប្រព្រឹត្ដទៅនៃធនាគារជាតិ នៃកម្ពុជា
ច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
និងច្បាប់និងបទប្បញ្ញត្តិនានា ក៏ដូចជាគន្លឹះ
នៃការធ្វើកំណែទម្រង់វិស័យធនាគារសំខាន់ផ្សេងទៀតត្រូវបានអនុវត្ត
។
-
ទំនើបភាវូនីយកម្មប្រព័ន្ធធនាគារ
(១៩៩៣-បច្ចុប្បន្ន)
បច្ចុប្បន្ន ប្រព័ន្ធធនាគារនៅកម្ពុជា រួមមាន
ធនាគារពាណិជ្ជចំនួន៣៦ ធនាគារឯកទេស ចំនួន១១
តំណាងធនាគារបរទេសចំនួន៧
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៣៩ (ក្នុងនោះរួម
បញ្ចូលទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន០៧)
ប្រតិបត្តិករឥណទានជនបទ ចំនួន៣៨ ក្រុមហ៊ុនជួលចំនួន៦
ការិយាល័យឥណទានចំនួន១, ដំណើរការតតីយភាគី ចំនួន៦
និងអាជីវករប្តូរប្រាក់ចំនួន១.៧៧០ ។ គ្រឹះស្ថានធនាគារ
និងហិរញ្ញវត្ថុបាននិងកំពុងបន្តពង្រីក
បណ្តាញប្រតិបត្តិការរបស់ខ្លួន តាមរយៈការបើកសាខា
និងការិយាល័យតំណាងជាច្រើនកន្លែងក្នុងរាជធានី-ខេត្ត
និងតម្លើងម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិ (អេធីអឹម)
បន្ថែមលើការ ផ្តល់សេវាទូទាត់អេឡិចត្រូនិក ។
-
ប្រព័ន្ធធនាគារនៅកម្ពុជាមានដំណើរយ៉ាងវែងឆ្ងាយ
ពោលគឺចាប់តាំងពីការកសាង
មូលដ្ឋានគ្រឹះប្រព័ន្ធធនាគារបន្ទាប់ពីបានទទួលឯករាជ្យ
មក ការបំផ្លិចបំផ្លាញនៃប្រព័ន្ធរូបិយវត្ថុ
ក្នុងរបបខ្មែរក្រហម បន្ទាប់មក
ការទូទាត់ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិលដោយអង្ករនិងត្រី
រហូតដល់ការកសាងវិស័យធនាគារនិងហិរញ្ញវត្ថុ
ដែលប្រកបដោយការគ្រប់គ្រងយ៉ាងល្អ និង ចាក់ស្រេះ
ចាប់តាំងពីបាតដៃទទេ ។