កម្រងច្បាប់និងបទប្បញ្ញត្តិ
កម្រងច្បាប់និងបទប្បញ្ញត្តិអនុវត្តចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាបណ្តុំក្របខណ្ឌច្បាប់និងបទប្បញ្ញត្តិនៃវិស័យធនាគារ សម្រាប់គ្រឹះស្ថានដែលបានទទួលអាជ្ញាប័ណ្ណនិងចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជាយកទៅអនុវត្ត និងសម្រាប់អ្នកប្រើប្រាស់ដទៃទៀតសិក្សាស្រាវជ្រាវ ។ កម្រងច្បាប់និងបទប្បញ្ញត្តិនេះ បានចែងពីនិយមន័យនៃ ប្រភេទគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងកំណត់ពីដែនសកម្មភាពរបស់គ្រឹះស្ថានទាំងនោះ ។

ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ក្របខណ្ឌបទប្បញ្ញត្តិចំពោះវិស័យធនាគារ ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ហើយប្រកាស បទបញ្ជា សារាចរណែនាំផ្សេងៗ ត្រូវបានដាក់ឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអនុវត្ត ដើម្បីសម្រួលឲ្យវិស័យនេះប្រព្រឹត្តទៅដោយរលូន ។ ដើម្បីបង្កលក្ខណៈងាយស្រួលនិងផ្តល់នូវផលប្រយោជន៍ជាអតិបរមា ចំពោះអ្នកប្រើប្រាស់ ក្នុងការអនុវត្ត ការសិក្សាស្រាវជ្រាវ និងការស្វែងយល់ពីក្រមខណ្ឌច្បាប់និង បទប្បញ្ញត្តិនៃ វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា កម្រងច្បាប់និងបទប្បញ្ញត្តិនេះ ត្រូវបានប្រមូលផ្តុំទៅតាមផ្នែកច្បាប់នូវរាល់ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធដែលបានដាក់ឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអនុវត្តកន្លងមក ហើយត្រូវបានធ្វើ បច្ចុប្បន្នកម្មជាបន្តបន្ទាប់ ដើម្បីឲ្យស្របទៅតាមការវិវត្តរីកចម្រើននៃសេដ្ឋកិច្ចជាតិ ។
កម្រងច្បាប់និងបទប្បញ្ញត្តិអនុវត្តចំពោះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឆ្នាំ ២០២១
កម្រងច្បាប់និងបទប្បញ្ញត្តិអនុវត្តចំពោះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឆ្នាំ ២០១៦
កម្រងច្បាប់និងបទប្បញ្ញត្តិអនុវត្តចំពោះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឆ្នាំ ២០១១
កម្រងច្បាប់និងបទប្បញ្ញត្តិអនុវត្តចំពោះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឆ្នាំ ២០០៨