ដំណើរការ

១- ការបើកគណនីជួញដូរ​ (Trading Account)

ដើម្បីបើកគណនីជួញដូរ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវផ្តល់ឯកសារចាំបាច់ដូចខាងក្រោម ៖

- កិច្ចព្រមព្រៀងស្តីពីការផ្តល់សេវាកម្មពាក់ព័ន្ធនឹងប្រតិបត្តិការមូលបត្រ
- ពាក្យសុំប្រើប្រាស់ប្រព័ន្ធជួញដូរមូលបត្ររបស់ធនាគារជាតិនៃកម្ពុជា
- តារាងអ្នកប្រើប្រាស់ប្រព័ន្ធ NBCP
- ឯកសារថតចម្លងពាក់ព័ន្ធរួមមាន៖

  • លក្ខន្តិកៈ
  • អាជ្ញាប័ណ្ណ
  • លិខិតឆ្លងដែន/អត្តសញ្ញាណប័ណ្ណរបស់ម្ចាស់គណនីនិងអ្នកមានសិទ្ធិ


២- ការសុំដាក់ដេញថ្លៃ NCD

ដើម្បីចូលរួមដេញថ្លៃ NCD សមាជិកនៃប្រព័ន្ធ NBCP ត្រូវគោរពទៅតាមលក្ខខណ្ឌដូចខាងក្រោម៖

- អ្នកសុំជាវត្រូវតែមានគណនីជួញដូរជាមុន
- អ្នកសុំជាវត្រូវធ្វើការបញ្ជាដោយផ្ទាល់ដោយដាក់សំណើសុំដេញថ្លៃតាមប្រព័ន្ធ NBCPនូវបរិមាណទឹកប្រាក់ជាឯកតា និងអត្រាការប្រាក់) រៀងរាល់ថ្ងៃដេញថ្លៃ នាវេលាម៉ោង ៨ព្រឹក រហូតដល់ម៉ោង ២រសៀល
- ការទូទាត់លើការជាវ NCD តាមរយៈការដេញថ្លៃ នឹងប្រព្រឹត្តទៅតាមប្រព័ន្ធ NBCP នៅថ្ងៃបន្ទាប់ពីថ្ងៃដេញថ្លៃ នាវេលាម៉ោង ១ និង៤៥នាទីរសៀល
- ត្រូវមានសមតុល្យគ្រប់គ្រាន់ក្នុងគណនីជួញដូរ មុនគ្រាទូទាត់លើការជាវមូលបត្រអាចជួញដូរបាន។


៣- ការផ្ទេរកម្មសិទ្ធិ

ប្រតិបត្តិការផ្ទេរកម្មសិទ្ធិកើតឡើងនៅពេលដែលមានការលក់ផ្តាច់ ឬប្រតិបត្តិការទទួលទិញវិញ (REPO) រវាងស្ថាប័នមួយនិងស្ថាប័នមួយទៀត ការផ្ទេរកម្មសិទ្ធិអាចនឹងប្រព្រឹត្តឡើងតាមពីរករណី ៖


ក.ករណីការទូទាត់ប្រព្រឹត្តឡើងតាមធនាគារជាតិនៃកម្ពុជា

  • ភាគីទាំងពីរត្រូវធ្វើប្រតិបត្តិការបញ្ជាការទិញ-លក់តាមប្រព័ន្ធ NBCP តាមរយៈការិយាល័យគ្រប់គ្រងមូលបត្រនៃនាយកដ្ឋានប្រតិបត្តិការ (ទាញយក ពាក្យសុំផ្ទេរកម្មសិទ្ធិមូលបត្រអាចជួញដូរបាន)
  • ប្រព័ន្ធ NBCP នឹងធ្វើការផ្ទេរទឹកប្រាក់នៃការទិញ-លក់ ដោយកាត់ចេញពីគណនីជួញដូររបស់អ្នកទិញ រួចបញ្ជូនទៅគណនីជួញដូររបស់អ្នកលក់។

ខ. ករណីការទូទាត់ប្រព្រឹត្តឡើងក្រៅធនាគារជាតិនៃកម្ពុជា

ទាំងពីរភាគីត្រូវប្រគល់ពាក្យសុំផ្ទេរកម្មសិទ្ធិជូនការិយាល័យគ្រប់គ្រងមូលបត្រនៃនាយកដ្ឋានប្រតិបត្តិការ យ៉ាងយូរបីថ្ងៃធ្វើការបន្ទាប់ពីបានព្រមព្រៀង (ទាញយក ពាក្យសុំផ្ទេរកម្មសិទ្ធិមូលបត្រអាចជួញដូរបាន (Outside NBC)


៤- ការលក់មូលបត្រជូនធនាគារជាតិនៃកម្ពុជា

- ធនាគារជាតិនៃកម្ពុជា អាចនឹងទទួលទិញ NCD ដែលបានចេញផ្សាយតាមរយៈការដេញថ្លៃ និងនៅមាន សុពលភាព តាមអត្រាទិញត្រឡប់វិញ (Repurchasing Rate) ដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា
- អ្នកស្នើសុំលក់ត្រូវបំពេញពាក្យសុំលក់មូលបត្រអាចជួញដូរបាន (ទាញយក ពាក្យសុំលក់មូលបត្រអាចជួញដូរបាន (One NCD) (ពាក្យសុំលក់មូលបត្រអាចជួញដូរបាន (Many NCDs) រួចប្រគល់ជូនការិយាល័យគ្រប់គ្រងមូលបត្រនៃនាយកដ្ឋានប្រតិបត្តិការ នៅពេលព្រឹកដើម្បីឱ្យការិយាល័យគ្រប់គ្រងមូលបត្រ មានពេលវេលាគ្រប់គ្រាន់ ក្នុងដំណើរការឯកសារនិងប្រតិបត្តិការទូទាត់ក្នុងប្រព័ន្ធ
- ការគណនាតម្លៃទិញ NCD ត្រឡប់វិញមុនកាលវសានត្រូវបានអនុវត្តតាមរូបមន្ត Discounting Method។