ព័ត៌មាន
កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ប្រឹក្សា​យោបល់​ផ្នែក​គោលនយោបាយ​សន្តិសុខ​ ICT
២៥ មិថុនា ២០១៥

​នា​ថ្ងៃ​ទី​ ២៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ ​លោក​ គ្រុយ​ វាសនា​​ អគ្គលេខាធិការ​រង​ នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ជួប​ប្រជុំ​ពិភាក្សា​ ជាមួយ​ក្រុមការងារ​ ប្រឹក្សា​យោបល់​ផ្នែក​គោល​ នយោបាយ​សន្តិសុខ​ ICT​ មក​ពី​ KISDI​ ប្រទេស​កូរ៉េ​ សហការ​ ជាមួយ​អគ្គនាយកដ្ឋាន​ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ (ICT)​ នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ក្នុង​គោលបំណង​ដើម្បី​ ស្វែង​យល់​ដឹង​អំពី​ ស្ថានភាព​បច្ចុប្បន្ន​ និង​បញ្ហា​ប្រឈម​នៃ​ ផ្នែក​សន្តិសុខ​ ICT​។​