ព័ត៌មាន
កិច្ចប្រជុំពិភាក្សាជាមួយតំណាងសមាគមធនាគារនៅកម្ពុជានិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ស្តីពីគោលដៅអភិវឌ្ឍប្រព័ន្ធទូទាត់រាយភ្លាមៗ (FAST System)
២៦ មិថុនា ២០១៥
២៦ មិថុនា ២០១៥
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានជួបជាមួយតំណាងសមាគមធនាគារនៅកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក្នុងគោលបំណងពិភាក្សាពីគោលដៅអភិវឌ្ឍប្រព័ន្ធទូទាត់រាយភ្លាមៗ (FAST System) ដែលប្រព័ន្ធនេះនឹងរួមចំណែកឲ្យសកម្មភាពទូទាត់កាន់តែឆាប់រហ័ស មានប្រសិទ្ធភាព សុវត្ថិភាព និងទាន់ពេលវេលា ទាំងក្នុងវិស័យឯកជន និងរដ្ឋាភិបាល ព្រមទាំងធ្វើឲ្យអតិថិជនកាន់តែមានជំនឿទុកចិត្តលើសេវានិង ប្រព័ន្ធធនាគារនៅក្នុងប្រទេសកម្ពុជា ។