ព័ត៌មាន
​កិច្ចប្រជុំ​ស្តី​ពី​ “​ការ​ធ្វើ​អង្កេត​សម្រាប់​តាមដាន​និង​វិភាគ​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​”
២៦ មិថុនា ២០១៥

កាលពី​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៥​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​រៀបចំ​កិច្ចប្រជុំ​ស្តី​ពី​ “​ការ​ធ្វើ​អង្កេត​សម្រាប់​តាមដាន​និង​វិភាគ​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​”​ ដើម្បី​បង្ហាញ​អំពី​សារៈសំខាន់​នៃ​ស្ថិរភាព​ហិរញ្ញវត្ថុ​និង​លទ្ធផល​បឋម​នៃ​ការ​ធ្វើ​អង្កេត​ជាមួយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ភ្នាក់ងារ​វាយតម្លៃ​អចលនទ្រព្យ​ និង​ក្រុមហ៊ុន​ក្រេ​ឌី​ត​ប្យ៊ួ​រ៉ូ​កម្ពុជា​ ។​
 ​  ​  ​  ​  ​ ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ រួម​មាន​តំណាង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ប្រមាណ​ ២០០​ នាក់​ ។​ តំណាង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​បាន​សម្តែង​ការ​គាំទ្រ​ និង​សហការ​ក្នុង​ការ​ធ្វើ​អង្កេត​ខាងលើ​ ។​ ទន្ទឹម​នេះ​ ភ្នាក់ងារ​វាយតម្លៃ​អចលនទ្រព្យ​ក៏​ត្រូវ​បាន​ស្នើ​ឱ្យ​ចូលរួម​កាន់តែ​សកម្ម​ថែម​ទៀត​ នៅ​ក្នុង​ការ​ធ្វើ​អង្កេត​នេះ​ផង​ដែរ​ ។​