០១ កក្កដា ២០១៥
កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងថ្នាក់ដឹកនាំ បានជួបពិភាក្សាជាមួយក្រុមបេសកកម្ម Article IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើការវាយតម្លៃអំពី ស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា។
ជារួម IMF បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥ លើការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានទស្សនៈវិជ្ជមានចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនៅ ឆ្នាំ២០១៥ និង២០១៦ ខាងមុខ ។ ទន្ទឹមនេះ IMF ក៏បានផ្តល់អនុសាសន៍ជាគោលនយោបាយមួយចំនួន សម្រាប់បន្ត គាំទ្រស្ថិរភាព និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុឲ្យកាន់តែរឹងមាំ សំដៅគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។