ព័ត៌មាន
កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​ “​ការ​ប្រើប្រាស់​ស្តង់ដារ​អន្តរជាតិ​ ISO​ 20022​ ទៅ​ក្នុង​ប្រព័ន្ធ​ទូទាត់​រាយ​ភ្លាមៗ​”
០៣ កក្កដា ២០១៥

​នៅ​ថ្ងៃ​ទី​៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ ​លោក​ គ្រុយ​ វាសនា​​ អគ្គលេខាធិការ​រង​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ជួប​ពិភាក្សា​ជាមួយ​តំណាង​សមាគម​ធនាគារ​នៅ​កម្ពុជា​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ ស្តី​ពី​ “​ការ​ប្រើប្រាស់​ស្តង់ដារ​អន្តរជាតិ​ ISO​ 20022​ ទៅ​ក្នុង​ប្រព័ន្ធ​ទូទាត់​រាយ​ភ្លាមៗ​”​។​ គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​ គឺ​ដើម្បី​បង្កើន​ការ​យល់​ដឹង​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ អំពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​រាយ​ភ្លាមៗ​ស្តង់ដារ​អន្តរជាតិ​ ដើម្បី​ធានា​ឲ្យ​ការ​ទូទាត់​កាន់តែ​រហ័ស​ មាន​ប្រសិទ្ធភាព​ និង​ មាន​សុវត្ថិភាព​ខ្ពស់​។​