ព័ត៌មាន
​ការ​ប្រើប្រាស់​កម្មវិធី​ប្រព័ន្ធ​របាយការណ៍​ប្រតិបត្តិការ​អន្តរជាតិ​តាម​ប្រព័ន្ធ​ អន​ឡាញ​
០៣ កក្កដា ២០១៥

ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​បញ្ជូន​ទិន្នន័យ​ស្ថិតិ​ស្តី​ពី​ប្រតិបត្តិការ​អន្តរជាតិ​តាម​ប្រព័ន្ធ​ អន​ឡាញ​ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​ស្ថិតិ​ និង​កាត់​បន្ថយ​កំហុសឆ្គង​និង​បន្ទុក​ក្នុង​ការ​រាយការណ៍​របស់​ធនាគារពាណិជ្ជ​ និង​នាយកដ្ឋាន​ពាក់ព័ន្ធ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​ ប្រព័ន្ធ​នេះ​ នឹង​ក្លាយជា​ប្រភព​ស្ថិតិ​ចម្បង​សម្រាប់​ការ​ចងក្រង​ស្ថិតិ​ជញ្ជីងទូទាត់​របស់​ប្រទេស​កម្ពុជា​។​