ព័ត៌មាន
អបអរសាទរ​ពិធី​បិទ​វគ្គ​គូលែន​លើក​ទី​៣​ ស្តី​ពី​ ភាព​ជា​អ្នកដឹកនាំ​
១០ សីហា ២០១៥

​កាលពី​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៥​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​កម្មវិធី​អបអរសាទរ​បិទ​វគ្គ​គូលែន​៣​ កម្រិត​មូលដ្ឋាន​ស្តី​ពី​ “​ភាព​ជា​អ្នកដឹកនាំ​”​ ក្រោម​អធិបតីភាព​ ​ឯកឧត្តម​ ជា​ ចាន់​តូ​​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​។​ មន្ត្រី​ធនាគារ​ដែល​ចូលរួម​ក្នុង​វគ្គ​នេះ​មាន​ចំនួន​ ៥៥​ រូប​ ។​ កម្មវិធី​បណ្តុះបណ្តាល​ភាព​ជា​អ្នកដឹកនាំ​ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​ ឯកឧត្តម​ ទេសាភិបាល​ ក្នុង​គោលបំណង​បណ្តុះបណ្តាល​សមត្ថភាព​ភាព​ជា​អ្នកដឹកនាំ​ដល់​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​ ។​