ព័ត៌មាន
សិក្ខាសាលាផ្សព្វផ្សាយអំពីសេចក្តីថ្លែងការណ៍រួម រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារជាតិនៃកម្ពុជា និងមុខងារភារកិច្ចរបស់ធនាគារជាតិនៃកម្ពុជា នៅខេត្តកណ្តាល
១៩ សីហា ២០១៥
១៩ សីហា ២០១៥
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ធនាគារជាតិនៃកម្ពុជា បានបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីសេចក្តីថ្លែងការណ៍រួមរវាង ធនាគារជាតិនៃកម្ពុជានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមុខងារ-ភារកិច្ចរបស់ធនាគារជាតិនៃកម្ពុជា នៅខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនមកលើការប្រើប្រាស់សេវាហិរញ្ញវត្ថុដែលផ្តល់ដោយគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ, ការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា, អត្រាការប្រាក់, និងទស្សនវិស័យរបស់ធនាគារជាតិនៃកម្ពុជាលើការអភិវឌ្ឍវិស័យ មីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាពេលអនាគត ។