ព័ត៌មាន
កិច្ចប្រជុំកំពូលអាស៊ីអាគ្នេយ៍ ២០១៥
២០ សីហា ២០១៥
២០ សីហា ២០១៥
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា តំណាងឲ្យធនាគារជាតិនៃកម្ពុជា ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកិច្ចប្រជុំកំពូលអាស៊ីអាគ្នេយ៍ ២០១៥ ដែលរៀបចំឡើងដោយសេដ្ឋវិទូ នៅក្នុងប្រទេស ម៉ាឡេស៊ី ។ កិច្ចប្រជុំនេះចូលរួមដោយស្ថាប័នពាក់ព័ន្ធមួយចំនួន ដូចជា អ្នកនយោបាយ សេដ្ឋវិទូ ធុរកិច្ចជន សាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវមកពីគ្រឹះស្ថានសិក្សានានា ទាំងក្នុងតំបន់ និងអន្តរជាតិ ដើម្បីពិភាក្សាអំពីបញ្ហាថ្មីៗស្តីពីសហគមន៍សេដ្ឋកិច្ចអាស៊ាន ។