ព័ត៌មាន
ការ​ចេញផ្សាយ​ព័ត៌មាន​របស់​ធនាគារកណ្តាល​ស្វី​ស​ ស្តី​ពី​ការ​បោះផ្សាយ​ក្រដាសប្រាក់​ប្រភេទ​ថ្មី​
២៦ សីហា ២០១៥

តាម​រយៈ​ការ​ចេញផ្សាយ​ព័ត៌មាន​នា​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៥​ ធនាគារកណ្តាល​ស្វី​សនឹង​បោះផ្សាយ​ ក្រដាសប្រាក់​ប្រភេទ​ថ្មី​ ។​ នេះ​គឺជា​ឧទាហរណ៍​ដ៏​ច្បាស់​មួយ​ ដែល​ធនាគារកណ្តាល​នៃ​ប្រទេស​អភិវឌ្ឍន៍​ បោះផ្សាយ​នូវ​ក្រដាសប្រាក់​ប្រភេទ​ថ្មី​ ដើម្បី​ពង្រឹង​សុវត្ថិភាព​ ហើយ​បង្ហាញ​ពី​បច្ចេកវិទ្យា​ទំនើប​ជាមួយនឹង​ ការ​ផ្លាស់​ប្តូរ​ ចំណុច​មួយ​ចំនួន​នៃ​ប្រភេទ​ក្រដាសប្រាក់​ ដូច​ជា​រូបភាព​ ឬ​ចំណុច​ការពារ​សុវត្ថិភាព​នានា​ដើម​ ។​
 ​  ​  ​  ​ការ​បកប្រែ​ក្រៅផ្លូវការ​អំពី​ ការ​ផ្សាយ​ព័ត៌មាន​របស់​ធនាគារកណ្តាល​ស្វី​ស​ ស្តី​ពី​ ការ​បោះផ្សាយ​ក្រដាសប្រាក់​ប្រភេទ​ថ្មី​ ៖
 ​  ​  ​  “ ​នៅ​អំឡុង​ខែមេសា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ ធនាគារកណ្តាល​នៃ​ប្រទេស​ស្វី​សនឹង​ចាប់ផ្តើម​បោះផ្សាយ​ ក្រដាសប្រាក់​ប្រភេទ​ថ្មី​ ដែល​ក្នុង​នោះ​ប្រភេទ​ក្រដាសប្រាក់​ដែល​នឹង​ត្រូវ​បោះផ្សាយ​ដំបូង​គេ​គឺ​ក្រដាសប្រាក់​ ប្រភេទ​ ៥០​ហ្វ្រ​ង់​ ហើយ​ប្រភេទ​ ២០​ហ្វ្រ​ង់​ គ្រោង​នឹង​ចេញផ្សាយ​នៅ​ឆ្នាំ​បន្ទាប់​ ។​ រីឯ​ក្រដាសប្រាក់​ប្រភេទ​ផ្សេងៗ​ ទៀត​ នឹង​ត្រូវ​បោះផ្សាយ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​ម្តង​ឬ​មួយ​ឆ្នាំ​ម្តង​ ។​ ធនាគារកណ្តាល​ស្វី​ស​ នឹង​ប្រកាស​ជា​មុន​នូវ​រាល់កាល​បរិច្ឆេទ​នៃ​ការ​ចេញផ្សាយ​ក្រដាសប្រាក់​ប្រភេទ​ថ្មី​ ហើយ​គ្រោង​នឹង​បញ្ចប់​ការ​ ចេញផ្សាយ​ក្រដាសប្រាក់​ប្រភេទ​ថ្មី​ទាំងនេះ​ នៅ​ឆ្នាំ​២០១៩​ ។​ ”​