សំណួរ
១. តើមណ្ឌលសិក្សាបច្ចេកទេសធនាគារបង្កើតឡើងនៅពេលណា? ហើយមានទំនាក់ទំនងអ្វីជាមួយនិងធនាគារជាតិ នៃកម្ពុជា?
-មណ្ឌលសិក្សាបច្ចេកទេសធនាគារបង្កើតឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៤ ជាសាលារដ្ឋ និងជានាយកដ្ឋានមួយរបស់ធនាគារជាតិ នៃកម្ពុជា។ គោលបំណងក្នុងការបង្កើតមណ្ឌលសិក្សាគឺដើម្បីបណ្តុះបណ្តាលនូវចំណេះដឹង ជំនាញ និងការអនុវត្តថ្មីនៃវិស័យធនាគារ និងហិរញ្ញវត្ថុ។
២. តើត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះសម្រាប់សិស្សនិស្សិតដែលមានបំណងចង់ចូលសិក្សានៅមណ្ឌលសិក្សា?
-សិស្សនិស្សិតដែលមានបំណងចង់ចុះឈ្មោះប្រឡងចូលសិក្សានៅមណ្ឌលសិក្សាត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។សិស្សនិស្សិតដែលបានប្រឡងជាប់ ទើបអាចចុះឈ្មោះចូលរៀនបាន។
៣. តើវិញ្ញាសាអ្វីខ្លះសម្រាប់ប្រឡងចូលរៀននៅមណ្ឌលសិក្សា ហើយត្រូវប្រើរយៈពេលប៉ុន្មានសម្រាប់ការប្រឡងនេះ?
-សិស្សនិស្សិតត្រូវប្រឡងបីវិញ្ញាសារ ក្នុងនោះមានដូចជា ចំណេះដឹងទូទៅ គណិតវិទ្យា និងភាសាអង់គ្លេស ហើយត្រូវប្រើរយៈពេល មួយម៉ោងកន្លះក្នុងមួយវិញ្ញាសា។
៤. តើការសិក្សានៅមណ្ឌលសិក្សានឹងប្រគល់ជួននិស្សិតនូវសញ្ញាបត្រកម្រិតណា?
-មណ្ឌលសិក្សាប្រគល់ជូនសញ្ញាបត្រថ្នាក់ ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ ចំពោះនិស្សិតទាំងឡាយដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ សញ្ញាបត្រនេះបានទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា។
៥. តើការសិក្សានៅមណ្ឌលសិក្សាមានរយៈពេលប៉ុន្មាន ហើយមានមុខវិជ្ជាអ្វីខ្លះ?
-ការសិក្សានៅមណ្ឌលសិក្សាមានរយៈពេល ២ ឆ្នាំដែលចែកចេញជា ៤ ឆមាស មានមុខវិជ្ជាសរុបចំនួន ២៨។
៦. តើការ សិក្សានៅមណ្ឌលសិក្សាមានការបង់ថ្លៃដូចម្តេច?
-សិស្សនិស្សិតត្រូវបង់ថ្លៃសិក្សាចំនួន ២ លានរៀលសម្រាប់វគ្គសិក្សាទាំងមូល (រយៈពេល ២ ឆ្នំា) ឬចំនួន៥០ ម៉ឺនរៀលក្នុងមួយឆមាស។
៧. តើធនាគារជាតិ នៃកម្ពុជានឹងផ្តល់ការងារជូននិស្សិតដែលបានបញ្ចប់ការសិក្សានៅមណ្ឌលសិក្សាបច្ចេកទេសធនាគារដែរឬទេ?
-និស្សិតដែលបានបញ្ចប់ការសិក្សាអាចដាក់ពាក្យប្រឡងចូលបម្រើការងារនៅក្នុងធនាគារជាតិ នៃកម្ពុជាបាន នៅពេលណាដែលមានការប្រឡងជ្រើសរើសមន្រ្តីបុគ្គលិកចូលបម្រើការងារនៅក្នុងធនាគារជាតិ នៃកម្ពុជា។
៨. តើនិស្សិតដែលបានសិក្សានៅក្នុងមណ្ឌលសិក្សាបច្ចេកទេសធនាគារមានគុណសម្បត្តិអ្វីខ្លះ?
-ជាមួយនឹងសញ្ញាបត្រប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ ដែលចេញដោយមណ្ឌលសិក្សាបច្ចេកទេសធនាគារ និស្សិតនឹងទទួលបាននូវចំណេះដឹង និងជំនាញថ្មីៗនៅក្នុង វិស័យ ធនាគារ និងហិរញ្ញវត្ថុ ដែលធ្វើឲ្យពួកគេមានសក្តានុពលខ្ពស់នៅក្នុងការចូលបម្រើការងារនៅស្ថាប័នផ្សេងៗ រួមទាំងធនាគារជាតិ នៃកម្ពុជា។ ជាមួយសញ្ញាបត្រថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់ និស្សិតអាចបន្តការសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនានាបាន។