ការទទួលស្គាល់
យោងតាមតម្រូវការចំាបាច់ក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកធនាគារ និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំធនាគារជាតិ នៃកម្ពុជា បានសម្រេចបង្កើត មណ្ឌលសិក្សាបច្ចេកទេសធនាគារតាមប្រកាសលេខៈ ធ.៨៩៤.៥៥ ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៤ និងត្រូវបានអនុញ្ញាតជាផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡា តាមប្រកាសលេខៈ ៦៨អយកប្រក ចុះថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ១៩៩៩។

សញ្ញាបត្រថ្នាក់ ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ របស់មណ្ឌលសិក្សាបច្ចេកទេសធនាគារ ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា តាមសេចក្តីសម្រេចលេខៈ០៧ អ.យ.ក.ស.ស.រ។ ទន្ទឹមនឹងនេះដើម្បីពង្រឹងវិស័យអប់រំបណ្តុះបណ្តាលឲ្យកាន់តែមានប្រសិទ្ធភាព ថ្នាក់ដឹកនាំ ធនាគារជាតិ នៃកម្ពុជាបានចេញប្រកាសស្តីពី ការដាក់ឲ្យអនុវត្តកម្មវិធី បណ្តុះបណ្តាលថ្មីរបស់មណ្ឌលសិក្សាបច្ចេកទេសធនាគារ លេខៈធ.១.០៣.១០៦.ប្រ.ក ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០០៣។