ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ
មណ្ឌលសិក្សាបច្ចេកទេសធនាគារបើកវគ្គបណ្តុះបណ្តាល ថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ ដែលផ្តោតសំខាន់ទៅលើកិច្ចការរបស់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ។ ការសិក្សានេះមានរយៈពេល២ឆ្នាំ ដែលមាន២៨មុខវិជ្ជា ដែលចែកចេញជា៤ឆមាស។ ក្នុងមួយឆមាសមាន៧មុខវិជ្ជា មួយមុខវិជ្ជាមានរយៈពេលសិក្សា៤៨ម៉ោង។

បន្ទាប់ពីបញ្ចប់ការសិក្សានិស្សិតអាចបន្តការសិក្សាតាមសកលវិទ្យាល័យផ្សេងទៀតបាន ឬ អាចដាក់ពាក្យប្រឡងចូលបម្រើការងារនៅធនាគារជាតិ នៃកម្ពុជា បណ្តាធនាគារផ្សេងៗ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ និងក្រុមហ៊ុននានា ក្នុងកម្រិតប្រកាសនីយបត្រជាន់ខ្ពស់។