នីតិវិធីស្នើសុំប្រើប្រើថ្នាលធនាគារជាតិនៃកម្ពុជា

លក្ខខណ្ឌនៃការស្នើសុំ NBCP

- បំពេញពាក្យស្នើសុំប្រើប្រាស់ប្រព័ន្ធ NBCP របស់ធនាគារជាតិនៃកម្ពុជា

- ចុះហត្ថលេខាលើលក្ខខណ្ឌ និងខចែងទូទៅនៃថ្នាលធនាគារជាតិនៃកម្ពុជា (NBCP)

- បំពេញតារាងឈ្មោះអ្នកប្រើប្រាស់ក្នុងប្រព័ន្ធ NBCP

- ស្នើសុំភ្ជាប់បណ្តាញ NBC NET (ប្រសិនបើគ្រឹះស្ថានមិនទាន់បានភ្ជាប់បណ្តាញ)។


សំណៅចម្លងឯកសារភ្ជាប់

- លក្ខន្តិកៈរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

- សេចក្ដីសម្រេច ឬលិខិតតែងតាំងអ្នកតំណាងរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

- លិខិតទទួលស្គាល់នាយកប្រតិបត្តិដោយធនាគារជាតិនៃកម្ពុជា

- អាជ្ញាប័ណ្ណរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ

- អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនដែលមានសុពលភាព (មានហត្ថលេខារបស់ម្ចាស់អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន)

- លេខគណនីចរន្តជាប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក នៅធនាគារជាតិនៃកម្ពុជា។


ទំនាក់ទំនង៖ នាយកដ្ឋានទីផ្សាររូបិយវត្ថុ

លេខទូរស័ព្ទ : (៨៥៥-២៣) ៧២២ ២២១ EXT. ១០៥០

សារអេឡិចត្រូនិក : markets.info@nbc.gov.kh