ការផ្ដល់សន្ទនីយភាពរយៈពេលខ្លី

ឧបករណ៍ផ្ដល់សន្ទនីយភាពរយៈពេលខ្លី (MLF)

ឧបករណ៍ផ្ដល់សន្ទនីយភាពរយៈពេលខ្លី (MLF) ជួយបំពេញនូវតម្រូវការសន្ទនីយភាពសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុស្ទើរតែភ្លាមៗជាមួយនឹងអត្រាការប្រាក់កំណត់ជាមុន និងមានឥណប្រតិទាន ១ថ្ងៃ (Overnight) ហើយអាចពន្យារបានតាមការស្នើសុំ។ MLF ត្រូវបានដាក់ឱ្យដំណើរការជារៀងរាល់ថ្ងៃធ្វើការ ដែលសម្រួលដល់ការគ្រប់គ្រងសន្ទនីយភាពជាប្រាក់រៀលប្រចាំថ្ងៃជូនដល់គ្រឹះស្ថានឱ្យកាន់តែមានភាពងាយស្រួល និងទំហំទឹកប្រាក់ដែលអាចស្នើសុំបានគឺអាស្រ័យទៅលើវត្ថុធានា ដែលជាមូលបត្រអាចជួញដូរបាន (NCD) ឬមូលបត្ររដ្ឋ (Government Bond)។

ឧបករណ៍ MLF អាចផ្ដល់ជូននូវសន្ទនីយភាពដោយចំណាយពេលប្រមាណត្រឹមតែ ៤៥នាទី ក្រោយពីការបិទវេន (ដែលមាន ២ដង ក្នុងមួយថ្ងៃ ដែលមានព្រឹក និងល្ងាច)។ យន្តការនេះ បានសម្រួលដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការគ្រប់គ្រងសន្ទនីយភាពជាប្រាក់រៀលឱ្យកាន់តែមានប្រសិទ្ធភាពនិងគាំទ្រដល់ស្ថិរភាពអត្រាការប្រាក់។



គ្រឹះស្ថានដែលមិនមែនជាសមាជិក NBCP ត្រូវបំពេញលក្ខខណ្ឌខាងក្រោម មុនការចូលរួមដេញថ្លៃ៖

១. ស្នើសុំប្រើប្រាស់ថ្នាលធនាគារជាតិនៃកម្ពុជា (NBCP)

២. ចុះកិច្ចសន្យាមេស្តីពីប្រតិបត្តិការទទួលទិញវិញជាមួយធនាគារជាតិនៃកម្ពុជា។

សេចក្ដីជូនដំណឹង និងឯកសារពាក់ព័ន្ធផ្សេងៗ
ថ្ងៃខែចេញផ្សាយ ឯកសារពាក់ព័ន្ធ ទាញយកឯកសារ
១៣ មីនា ២០២៥ សេចក្ដីណែនាំ លើការអនុវត្តឧបករណ៍ផ្តល់សន្ទនីយភាពរយៈពេលខ្លី ទាញយកឯកសារ
១៧ តុលា ២០២៣ សេចក្ដីជូនដំណឹងស្ដីពី ការកំណត់អត្រាការប្រាក់ថ្មីសម្រាប់ MLF ទាញយកឯកសារ
១៣ កញ្ញា ២០២១ សេចក្តីជូនដំណឹងស្តីពី ការដាក់អោយដំណើរការឧបករណ៍ផ្តល់សន្ទនីយភាពរយៈពេលខ្លី ទាញយកឯកសារ
១៩ តុលា ២០០៩ ប្រកាសស្តីពី ការដាក់ឱ្យអនុវត្តកិច្ចសន្យាមេសម្រាប់ប្រតិបត្តិការទទួលទិញវិញដើម្បីធានាដល់ប្រតិបត្តិការអន្តរធនាគារនៅក្នុងទីផ្សាររូបិយវត្ថុ ទាញយកឯកសារ