០៥ កុម្ភៈ ២០១៥
នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង ៣:០០នាទីរសៀល ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយប្រតិភូធនាគារ ស៊ី អាយ អឹម ប៊ី ដឹកនាំដោយ លោក Tengku Dato’ Zafrul bin Tengku Abdul Aziz អគ្គនាយកស្តីទី CIMB Group Holding Berhad ។ លោកអគ្គនាយកស្តីទីបានជម្រាបជូន ឯកឧត្តម ទេសាភិបាល ពីការរីកចម្រើននៃអាជីវកម្មរបស់សម្ព័ន្ធធនាគារ ស៊ី អាយ អឹម ប៊ី ទាំងនៅក្នុងតំបន់ និងក្នុងប្រទេសកម្ពុជា ព្រមទាំងយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់ពេលអនាគត ។ ទន្ទឹមនេះ ឯកឧត្តម ទេសាភិបាល បានអបអរសាទរចំពោះការរីកចម្រើននេះ និងបានលើកទឹកចិត្តឲ្យធនាគារ ស៊ី អាយ អឹម ប៊ី ពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ដើម្បីរួមចំណែកគាំទ្រការអនុវត្តយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ។