០៥ កុម្ភៈ ២០១៥
នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង៩:០០នាទីព្រឹក ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយប្រតិភូធនាគារ មេហ្គា អ៊ិនធើណេសិនណល ខមមើសល តៃវ៉ាន់ ដឹកនាំដោយ លោក Tsai Yeou-Tsair អគ្គនាយកធនាគារ ។ ក្នុងឱកាសកិច្ចប្រជុំនេះ លោកអគ្គនាយកធនាគារបានជម្រាបជូន ឯកឧត្តម ទេសាភិបាល ពីការរីកចម្រើននៃអាជីវកម្មរបស់ធនាគារ មេហ្គា ទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ ព្រមទាំងយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់ពេលអនាគត ។ ជាមួយគ្នានេះ ឯកឧត្តម ទេសាភិបាល បានថ្លែងការកោតសរសើរចំពោះការរីកចម្រើនរបស់ធនាគារនេះ និងបានស្នើសុំឲ្យធនាគារគោរពតាមច្បាប់និងបទបញ្ញត្តិប្រុងប្រយ័ត្ននានា ព្រមទាំងពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ដើម្បីរួមចំណែកគាំទ្រការអនុវត្តយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ។