ព័ត៌មាន
ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​លោកស្រី​ Sonali​ Jain-Chandra​ ប្រធាន​ក្រុម​បេសកកម្ម​ថ្មី​នៃ​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ សម្រាប់​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​
០៧ ឧសភា ២០១៥

នា​ព្រឹក​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១៥​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​លោកស្រី​ Sonali​ Jain-Chandra​ ប្រធាន​ក្រុម​បេសកកម្ម​ថ្មី​នៃ​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ សម្រាប់​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​ ។​ ឯកឧត្តម​ ទេសាភិបាល​ បាន​ជម្រាប​ជូន​ភ្ញៀវ​ពី​ការ​រីក​ចម្រើន​ដ៏​រឹង​មាំ​នៃ​វិស័យសេដ្ឋកិច្ច​និង​ធនាគារ​នៅ​កម្ពុ​ជានា​ពេល​កន្លង​មក​ ។​ ទន្ទឹម​នេះ​ លោកស្រី​ Sonali​ Jain-Chandra​ ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​និង​តួនាទី​របស់​ប្រព័ន្ធ​ធនាគារ​ក្នុង​ការ​គាំទ្រ​កំណើនសេដ្ឋកិច្ច​ ហើយ​មាន​សុទិដ្ឋិនិយម​ចំពោះ​កំណើន​ក្នុង​ឆ្នាំ​២០១៥​ ដោយសារ​កម្ពុជា​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​សំខាន់ៗ​នានា​ និង​ការ​បាន​អនុវត្ត​នូវ​គោលនយោបាយ​ប្រកបដោយ​ប្រសិទ្ធភាព​ ក្នុង​បរិការណ៍​នៃ​ស្ថិរភាព​នយោបាយ​និង​ម៉ាក្រូសេដ្ឋកិច្ច​ ។​