ព័ត៌មាន
​ឯកឧត្តម​ ​ជា​ ចាន់​តូ​​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ ទៅ​ចូល​រូ​ម​សន្និសីទ​ថ្នាក់​ទេសាភិបាល​នៃ​ធនាគារកណ្តាល​ប្រទេស​និយាយ​ភាសា​បារាំង​ (Francophone)​ លើក​ទី​២២​ នៅ​ទីក្រុង​ Fort-de-France​ កោះ​ម៉ា​ទី​នី​ក​ ប្រទេស​បារាំង​។​
១៣ ឧសភា ២០១៥

​ឯកឧត្តម​ ជា​ ចាន់​តូ​​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ ទៅ​ចូល​រូ​ម​សន្និសីទ​ថ្នាក់​ទេសាភិបាល​នៃ​ធនាគារកណ្តាល​ប្រទេស​និយាយ​ភាសាបារាំង​ (Francophone)​ លើក​ទី​២២​ ក្រោម​ប្រធានបទ​ “​ធនាគារកណ្តាល​និង​ហានិភ័យ​”​ ចាប់ពី​ថ្ងៃ​ទី​១៣-១៥​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ទីក្រុង​ Fort-de-France​ កោះ​ម៉ា​ទី​នី​ក​ ប្រទេស​បារាំង​ ។​
 ​  ​  ​  ​  ​សន្និសីទ​នេះ​ជា​វេទិកា​ដ៏​សំខាន់​សម្រាប់​ធនាគារកណ្តាល​ប្រទេស​ហ្វ្រ​ង់​កូ​ហ្វូ​ន​ ដើម្បី​ជួប​ពិភាក្សា​និង​ ផ្លាស់​ប្តូរ​យោបល់​ ពី​ស្ថានភាព​សេដ្ឋកិច្ច​សកល​និង​តំបន់​ ការ​ប្រឈម​ថ្មីៗ​និង​ការ​ពង្រឹង​ប្រសិទ្ធភាព​ ដឹកនាំ​ធនាគារកណ្តាល​ ។​ សន្និសីទ​នេះ​ក៏​បាន​ផ្តល់​ឱកាស​ដល់​ថ្នាក់ដឹកនាំ​ប្រទេស​ជា​សមាជិក​រឹតចំណង​មិត្តភាព​ និង​ពង្រឹង​កិច្ច​ប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​និង​ពហុភាគី​ ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​ ។​