ព័ត៌មាន
កិច្ចប្រជុំបូកសរុប ជាមួយក្រុមបេសកកម្ម IMF (២៩-ឧសភា- ២០១២)
២៩ ឧសភា ២០១២
២៩ ឧសភា ២០១២
ឯកឧត្តមអគ្គទេសាភិបាល និងថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូក សរុបជាមួយក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Olaf Unteroberdoerster នៅ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១២ នៅធនាគារជាតិនៃកម្ពុជា។ ជាដំបូង លោក Olaf ក្នុងនាមជាប្រធានក្រុម បេសកកម្ម បានថ្លែងអំណរគុណដល់ ឯកឧត្តមអគ្គទេសាភិបាល ដែលបានចំណាយពេលដ៏មានតម្លៃជួបប្រជុំបូក សរុបជាមួយគណៈប្រតិភូ IMF ។ លោកក៏បានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានភាពប្រសើរ និងមាន កំណើតខ្ពស់ជាវិជ្ជមានដោយសារហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរឹងមាំ ដោយសារភាពអំណោយផលនៃវិស័យ កសិកម្មល្អជាងឆ្នាំមុន បូករួមជាមួយកំណើននៃការនាំចេញ និងកំណើនភ្ញៀវទេសចរជាដើម។