ព័ត៌មាន
សិក្ខាសាលាផ្សព្វផ្សាយអំពីសេចក្តីថ្លែងការណ៍រួមរវាងធនាគារជាតិនៃកម្ពុជានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមុខងារ-ភារកិច្ចរបស់ធនាគារជាតិនៃកម្ពុជា នៅខេត្តបន្ទាយមានជ័យ
២៤ កក្កដា ២០១៥
២៤ កក្កដា ២០១៥
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ធនាគារជាតិនៃកម្ពុជា បានបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីសេចក្តីថ្លែងការណ៍រួមរវាងធនាគារជាតិនៃកម្ពុជានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមុខងារ-ភារកិច្ចរបស់ធនាគារជាតិនៃកម្ពុជា នៅខេត្ត បន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនមកលើការប្រើប្រាស់សេវាហិរញ្ញវត្ថុដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ, ការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា, អត្រាការប្រាក់, និងទស្សនវិស័យរបស់ធនាគារជាតិនៃកម្ពុជាលើការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាពេលអនាគត។