ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាបានទទួលរៀបចំកិច្ចប្រជុំលើកទី១២ របស់គណៈកម្មការប្រព័ន្ធទូទាត់អាស៊ាន នៅសណ្ឋាគារឡឺរូយ៉ាល់ រាជធានីភ្នំពេញ នៅថ្ងៃទី៥-៦ ខែសីហា ឆ្នាំ២០១៥
០៥ សីហា ២០១៥
០៥ សីហា ២០១៥
នៅថ្ងៃទី៥-៦ ខែសីហា ឆ្នាំ២០១៥ ធនាគារជាតិនៃកម្ពុជាបានទទួល រៀបចំកិច្ចប្រជុំលើកទី១២ របស់គណៈកម្មការប្រព័ន្ធទូទាត់អាស៊ាន នៅសណ្ឋាគារឡឺរូយ៉ាល់ រាជធានីភ្នំពេញ ។ កិច្ចប្រជុំនេះធ្វើឡើងក្នុង គោលបំណងពិភាក្សាអំពីបញ្ហាគោលនយោបាយ និងវឌ្ឍនភាព របស់ក្រុមការងារទាំង៥ ផែនការសកម្មភាពសម្រាប់សមាហរណកម្ម ហិរញ្ញវត្ថុអាស៊ាននៅក្រោយឆ្នាំ២០១៥ និងការរៀបចំរចនាសម្ព័ន្ធថ្មី សម្រាប់ក្រុមការងារប្រព័ន្ធទូទាត់អាស៊ាន។