ព័ត៌មាន
កិច្ចប្រជុំ​ស្តី​ពី​ “​ការ​ធ្វើ​អង្កេត​លើ​វិស័យ​អចលនទ្រព្យ​សម្រាប់​តាមដាន​និង​វិភាគ​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​”
០៧ សីហា ២០១៥

​កាលពី​ថ្ងៃ​ទី​៧​ ខែសីហា​ ឆ្នាំ​២០១៥​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​ស្តី​ពី​ “​ការ​ធ្វើ​អង្កេត​លើ​វិស័យ​អចលនទ្រព្យ​សម្រាប់​តាមដាន​និង​វិភាគ​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​”​ ក្នុង​គោលបំណង​ស្វែងរក​កិច្ចសហការ​ពី​សមាគម​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ និង​ក្រុមហ៊ុន​អចលនទ្រព្យ​ ក្នុង​ការ​ធ្វើ​អង្កេត​លើ​ស្ថានភាព​វិស័យ​អចលនទ្រព្យ​ សម្រាប់​ជា​ធាតុ​ចូល​ក្នុង​ការ​តាមដាន​និង​វិភាគ​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ។​ សមាគម​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ និង​ក្រុមហ៊ុន​អចលនទ្រព្យ​ សរុប​ប្រមាណ​ ៥០​ បាន​សម្តែង​ការ​គាំទ្រ​និង​ចូលរួម​ដំណើរការ​ធ្វើ​អង្កេត​ប្រចាំត្រីមាស​នេះ​ ជូន​ធនាគារជាតិ​នៃ​កម្ពុជា​ សម្រាប់​ឲ្យ​ក្រុមការងារ​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បាន​បង្កើត​តាំងពី​ឆ្នាំ​២០១១​ មក​ រៀបចំ​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​ឲ្យ​កាន់តែ​គ្រប់​ជ្រុងជ្រោយ​ ។​