ព័ត៌មាន
​ឯកឧត្តម​ ជា​ ចាន់​តូ​​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​​លោក​ Martin​ Dinkelborg​ ​ ប្រធាន​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​បច្ចេកទេស​ធនាគារកណ្តាល​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​
១០ សីហា ២០១៥

​កាលពី​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៥​ ​ឯកឧត្តម​ ជា​ ចាន់​តូ​​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​​លោក​ Martin​ Dinkelborg​ ប្រធាន​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​បច្ចេកទេស​ធនាគារកណ្តាល​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ធនាគារជាតិ​នៃ​កម្ពុជា​និង​ធនាគារកណ្តាល​អា​ល្លឺ​ម៉​ង់​ ។​ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ​លោក​ Martin​ Dinkelborg​ ក៏​បាន​ធ្វើ​បទ​បង្ហាញ​ជូន​ដល់​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​ស្តី​ពី​ធនាគារកណ្តាល​អា​ល្លឺ​ម៉​ង់​ និង​កិច្ច​សហប្រតិបត្តិការ​បណ្តុះបណ្តាល​អន្តរជាតិ​ ។​ ចាប់តាំងពី​ឆ្នាំ​២០០០​មក​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ធនាគារកណ្តាល​អា​ល្លឺ​ម៉​ង់​ ដើម្បី​កសាង​និង​ពង្រឹងសមត្ថភាព​ជំនាញ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ។​ រហូត​ដល់​បច្ចុប្បន្ន​ មាន​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​ចំនួន​ ១៨៧​រូប​ បាន​ទទួល​វគ្គ​បណ្តុះបណ្តាល​សិក្ខាសាលា​របស់​ធនាគារកណ្តាល​អា​ល្លឺ​ម៉​ង់​លើ​ជំនាញ​នានា​ និង​មាន​សិក្ខាសាលា​ចំនួន​ ២០​ ត្រូវ​បាន​រៀបចំ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ ដោយ​មាន​ជំនាញការ​ចំនួន​ ២៧​រូប​ ធ្វើ​បទ​បង្ហាញ​ ។​