ព័ត៌មាន
ការ​រៀបចំ​សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយ​វត្ថុ​ ព្រះ​ស្រី​ឦសាន​វរ្ម័ន​
១២ សីហា ២០១៥

ដោយ​មានការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ ​ស​មេ្ត​ច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០០៩​ ក្នុង​ឱកាស​ប្រារព្ធ​ ខួប​អនុស្សាវរីយ៍​លើក​ទី​៣០​ នៃ​ការ​បង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើង​វិញ​ ធនាគារជាតិ​នៃ​ កម្ពុជា​បាន​រៀបចំ​សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយ​វត្ថុ​ ព្រះ​ស្រី​ឦសាន​វរ្ម័ន​ ដើម្បី​ចងក្រង​ប្រវត្តិ​នៃ​កា​រវិ​វត្ត​រីក​ចម្រើន​ប្រព័ន្ធ​ធនាគារ​និង​ហិរញ្ញវត្ថុ​ ព្រមទាំង​តួនាទី​ធនាគារកណ្តាល​និង​រូបិយ​វត្ថុ​ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​នៅ​កម្ពុជា​ ចាប់តាំងពី​សម័យ​មុន​អង្គរ​រហូត​ដល់​បច្ចុប្បន្ន​ ។​
​ ​ ​  ​  ​  ​  ​ បច្ចុប្បន្ន​អគារ​សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយ​វត្ថុ​ ព្រះ​ស្រី​ឦសាន​វរ្ម័ន​ កំពុង​ត្រូវ​បាន​សាងសង់​ជិត​រួចរាល់​ហើយ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​លេខ​១០៦​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​
​ ​ ​  ​  ​  ​  ​ ដើម្បី​ពិនិត្យ​មើល​លើ​វឌ្ឍនភាព​នៃ​ការ​សាងសង់​ ក៏​ដូច​ជា​ការ​រៀបចំ​គោលនយោបាយ​ចម្បងៗ​ក្នុង​ការ​អភិវឌ្ឍ​សារមន្ទីរ​ កាលពី​ថៃ្ង​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៥​ គណៈកម្មការ​គ្រប់គ្រង​សារមន្ទីរ​បាន​ជួប​ប្រជុំ​ជា​លើក​ទី​១​ ក្រោម​អធិបតីភាព​របស់​
​ឯកឧត្តម​ ជា​ ចាន់​តូ​​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ ។​