ព័ត៌មាន
កិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជាជាមួយប្រតិភូនៃគណៈកម្មាធិការបទប្បញ្ញត្តិធនាគារចិន
២៣ កញ្ញា ២០១៥
២៣ កញ្ញា ២០១៥
កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង នៃធនាគារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំទ្វេភាគីជាមួយប្រតិភូនៃគណៈកម្មាធិការបទប្បញ្ញត្តិធនាគារចិន ដែលដឹកនាំដោយលោក Guo Ligen អនុប្រធានគណៈកម្មាធិការបទប្បញ្ញត្តិធនាគារចិន ។ កិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបទប្បញ្ញត្តិរវាងស្ថាប័នទាំងពីរ និងស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច ការអភិវឌ្ឍផ្នែកបទប្បញ្ញត្តិ និងស្ថានភាពធនាគារចិននៅកម្ពុជា ។ កិច្ចប្រជុំបានប្រព្រឹត្តទៅប្រកដោយស្មារតីសាមគ្គីភាពនិងជិតស្និទ្ធិបំផុត ហើយភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។