ព័ត៌មាន
កាលពី​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ដឹកនាំ​កិច្ចប្រជុំ​ជា​ មួយ​លោក​ Kiyoshi​ Nishimura​ នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​ វិនិយោគ​និង​ធានា​ឥណទាន​ (Credit​ Guarantee​ and​ Investment​ Facility​ -​ CGIF)​
២៨ កញ្ញា ២០១៥

កាលពី​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ដឹកនាំ​កិច្ចប្រជុំ​ជា​ មួយ​លោក​ Kiyoshi​ Nishimura​ នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​ វិនិយោគ​និង​ធានា​ឥណទាន​ (Credit​ Guarantee​ and​ Investment​ Facility​ -​ CGIF)​ ក្នុង​គោលបំណង​ស្វែង​យល់​ពី​ដំណើរ​នៃ​ កម្មវិធី​វិនិយោគ​ និង​ការ​ធានា​ឥណទាន​ និង​លទ្ធភាព​ដែល​កម្ពុជា​ អាច​ចំណេញ​ពី​កម្មវិធី​នេះ​បាន​។​ CGIF​ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ ក្របខ័ណ្ឌ​គំនិត​ផ្តួចផ្តើម​ទីផ្សារ​សញ្ញាប័ណ្ណ​អាស៊ី​ (Asian​ Bond​ Markets​ Initiative​ -​ ABMI)​ កាលពី​ឆ្នាំ​២០១០​ ក្នុង​គោលបំណង​ លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ស្ថិរភាព​ និង​ភាព​ធន​នៃ​ ទីផ្សារ​ហិរញ្ញវត្ថុ​ក្នុង​តំបន់​ ហើយ​មានមុខ​ងារ​សំខាន់​ក្នុង​ការ​ផ្តល់​ ការ​ធានា​លើ​សញ្ញាប័ណ្ណ​បោះផ្សាយ​ជា​រូបិយ​វត្ថុ​ក្នុងស្រុក​ដោយ​សាជីវកម្ម​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​នៃ​ប្រទេស​សមាជិក​អាស៊ាន​+៣​ ។​ CGIF​ មាន​ដើមទុន​ ៧០០​ លាន​ដុល្លារ​អា​មេ​រិ​ក​ និង​មាន​ សមត្ថភាព​ធានា​រហូត​ដល់​ ១.៧៥​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​ ​