២៩ កញ្ញា ២០១៥
អង្គសន្និសីទបានពិភាក្សាលើប្រធានបទចំនួន ៦ គឺ ៖ ១). សារៈសំខាន់នៃប្រាក់រៀលចំពោះកម្ពុជា ២). ការប្រើប្រាស់រូបិយវត្ថុនិងរូបិយប័ណ្ណនៅក្នុងអាជីវកម្មនិងបញ្ហាប្រឈម ៣). ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល៖ របបអត្រាប្តូរប្រាក់ថេរ ឬអណ្តែត ឬរបបផ្សេងទៀត? ៤). ការដាក់ឲ្យអនុវត្តប្រព័ន្ធធានារ៉ាប់រងលើប្រាក់បញ្ញើជារៀលនៅកម្ពុជា ៥). ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលតាមរយៈការអភិវឌ្ឍទីផ្សារប្តូរប្រាក់នៅកម្ពុជា និង ៦). ការអភិវឌ្ឍទីផ្សារមូលបត្រដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ។ អ្នកចូលរួមក្នុងសន្និសីទនេះ រួមមាន តំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវ សេដ្ឋវិទូ និស្សិត និងសាធារណជនសរុបប្រមាណចំនួន ២៥០ នាក់ ។