ព័ត៌មាន
សិក្ខាសាលា​ថ្នាក់​ជាតិ​ស្តី​ពី​ សិ្ថ​តិ​ពាណិជ្ជកម្ម​អន្តរជាតិ​ផ្នែក​សេវាកម្ម​ សម្រាប់​ប្រទេស​កម្ពុជា​
៣០ កញ្ញា ២០១៥

នៅ​ថ្ងៃ​ទី​ ៣០​ ខែកញ្ញា​ ឆ្នាំ​២០១៥​ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ជា​គណ​:​អធិបតី​ក្នុង​ សិក្ខាសាលា​ថ្នាក់​ជាតិ​ស្តី​ពី​ ស្ថិតិ​ពាណិជ្ជកម្ម​អន្តរជាតិ​ផ្នែក​សេវាកម្ម​ ដែល​រៀបចំ​ដោយ​ ធនាគារជាតិ​នៃ​កម្ពុជា​ សហការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន​ ក្រោម​ការ​ឧបត្ថម្ភ​ដោយ​កម្មវិធី​ពាណិជ្ជកម្ម​ សេរី​ និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ាន​-​អូស្ត្រាលី​-​ណូ​វែ​ល​សេ​ឡង់​ ក្នុង​គោលបំណង​អភិវឌ្ឍ​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ការ​ចងក្រង​ស្ថិតិ​ពាណិជ្ជកម្ម​អន្តរជាតិ​ផ្នែក​សេវាកម្ម​ ។​