ព័ត៌មាន
វេទិកា​ស្តី​ពី​អាជីព​ការងារ​ក្នុង​វិស័យ​ធនាគារ​
២៥ កញ្ញា ២០១៥

​កាលពី​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​ លោក​ជំទាវ​ នាវ​ ច​ន្ទ័​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ស្តី​ពី​អាជីព​ការងារ​ក្នុង​វិស័យ​ធនាគារ​ លើក​ទី​៣​ ដែល​រៀបចំ​ឡើង​ដោយ​សាលា​ CamEd​ ។​

​វេទិកា​នេះ​ ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ដល់​និស្សិត​ ដែល​ទើបនឹង​បញ្ចប់​ការ​សិក្សា​ និង​កំពុង​ស្វែងរក​ការងារ​ក្នុង​វិស័យ​ធនាគារ​ ឲ្យ​ទទួល​បាន​ចំណេះដឹង​ ចំណេះធ្វើ​ និង​ដំបូន្មាន​ពី​ បទ​ពិសោធន៍​ការងារ​ក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​ ។​ ​