ព័ត៌មាន
សិក្ខាសាលាស្តីពី "ភាពស៊ីជម្រៅនិងបរិយាប័ន្នហិរញ្ញវត្ថុ"
៣០ តុលា ២០១៥
៣០ តុលា ២០១៥
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៥ ធនាគារជាតិនៃកម្ពុជាបានរៀបចំ សិក្ខាសាលាស្តីពី “ភាពស៊ីជម្រៅនិងបរិយាប័ន្នហិរញ្ញវត្ថុ” ដែលត្រូវបានធ្វើបទបង្ហាញដោយលោកស្រី Zhou Sarah Yong តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា ។ សិក្ខាសាលា នេះមានគោលបំណងអភិវឌ្ឍនិងពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជាពីអត្ថប្រយោជន៍និងឥទ្ធិពលនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមកលើកំណើនសេដ្ឋកិច្ចនិងស្ថិរភាពហិរញ្ញវត្ថុ ។ សិក្ខាសាលាបានគូសបញ្ជាក់ថា ការត្រួតពិនិត្យវិស័យ ធនាគារមានតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុនិងអភិវឌ្ឍវិស័យ ហិរញ្ញវត្ថុ សំដៅគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។