ព័ត៌មាន
ការ​ត្រួតពិនិត្យ​ការ​ប្រឡង​ជ្រើសរើស​បុគ្គលិក​ចូល​បម្រើ​ការងារ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​
៣១ តុលា ២០១៥

​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១​ ខែតុលា​ឆ្នាំ​២០១៥​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ថ្នាក់ដឹកនាំ​ បាន​អញ្ជើញ​ទៅ​ពិនិត្យ​ការ​ប្រឡង​ជ្រើសរើស​បុគ្គលិក​ចូល​បំរើ​ការងារ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​បាន​រៀបចំ​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ ។​ បេក្ខជន​ដែល​ចូលរួម​ក្នុង​ការ​ប្រឡង​នេះ​មាន​ចំនួន​សរុប​ប្រមាណ​១៣០០​ នាក់​ ។​ ​