ព័ត៌មាន
កិច្ចប្រជុំ​ចែករំលែក​បទ​ពិសោធន៍​ស្តី​ពី​ ការ​អនុវត្ត​ប្រព័ន្ធ​គណនេយ្យ​ស្តង់ដារ​នៃ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​
០៤ វិចិ្ឆកា ២០១៥

នា​ថ្ងៃ​ទី​៤-៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ធនាគារកណ្តាល​ឡាវ​ ក្រោម​អធិបតីភាព
ឯកឧត្តម​ ស៊ុំ​ ស​ន្និ​សិទ្ធ​ អគ្គលេខាធិការ​ធនាគារជាតិ​នៃ​កម្ពុជា​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ទេសាភិបាល​ ។​ គោលបំណង​នៃ​កិច្ចប្រជុំ​គឺ​ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ស្តី​ពី​ ការ​អនុវត្ត​ប្រព័ន្ធ​គណនេយ្យ​ស្តង់ដារ​នៃ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ទាំង​ពីរ​ ។​