ព័ត៌មាន
កិច្ចប្រជុំជាមួយគណៈប្រតិភូសមាគមធនាគារថៃ
០៥ វិចិ្ឆកា ២០១៥
០៥ វិចិ្ឆកា ២០១៥
នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល បានជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមធនាគារថៃ ។ គោលបំណងនៃជំនួបពិភាក្សានេះគឺដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានធនាគារនៃប្រទេសទាំងពីរ ព្រមទាំងស្វែងយល់អំពីប្រតិបត្តិការសាច់ប្រាក់នៅតាមព្រំដែន ដើម្បីពង្រីកសកម្មភាពសេវាហិរញ្ញវត្ថុលើផ្នែកពាណិជ្ជកម្មនៅតាមព្រំដែន ។