ព័ត៌មាន
ពិធី​ចុះហត្ថលេខា​រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ធនាគារ​ BNY​ Mellon​ លើ​កិច្ចព្រមព្រៀង​ភ្នាក់ងារ​រក្សា​មូល​ប​ត្រ​
១៦ វិចិ្ឆកា ២០១៥

នៅ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ ទេសាភិបាល​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ធនាគារ​BNY​ Mellon​ ។​ កិច្ចព្រមព្រៀង​នេះ​ ជា​កិច្ចសន្យា​ទ្វេភាគី​ ដែល​ធនាគារ​ BNY​ Mellon​ បាន​ព្រមព្រៀង​ធ្វើ​ជា​ Master​ Custodian​ ដើម្បី​គ្រប់គ្រង​រក្សា​មូល​ប​ត្រ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ។​ គោលបំណង​នៃ​កិច្ចព្រមព្រៀង​នេះ​មាន​គោលដៅ​បង្កើន​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​ក្នុង​ការ​រក្សា​មូល​ប​ត្រ​ ដែល​ធនាគារជាតិ​នៃ​កម្ពុជា​មាន​។​